ឈុំ វត្តី និងគូស្នេហ៍ កំពុងតែធ្វើឲ្យហ្វេនៗច្រណែនមិនស្ទើរទេ ក្រោយឃើញរូបភាពប៉ុន្មានសន្លឹកនេះ!

ភ្នំពេញ៖ បច្ចុប្បន្ននេះ តារាសម្ដែងស្រី កញ្ញា ឈុំ វត្តី បានធ្វើឲ្យប្រិយមិត្ត ចាប់អារម្មណ៍យ៉ាងខ្លាំងពីជីវិតដ៏ជោគជ័យ ទាំងក្នុងការងារសិល្បៈ ក៏ដូចជាមុខរបរ ផ្ទាល់ខ្លួនផងដែរ។។លើសពីនេះ បើក្រឡេកទៅមើល ជីវិតស្នេហារបស់តារារូបនេះវិញ កាន់តែមានភាពផ្អែមល្ហែមជាលំដាប់ រហូតធ្វើឲ្យហ្វេនៗ លួចមានចិត្តច្រណែនទៀតផង។​ ក្នុងនោះដែរ ឈុំ វត្តី មិនខ្លាចក្នុងការបើកបង្ហាញពីរូបភាពស្វីតៗ ជាមួយម្ចាស់បេះដូង នៅលើបណ្ដាញសង្គមនោះឡើយ។ជាក់ស្ដែង ថ្មីៗនេះ តារាស្រីសម្បុរស្រអែមរូបនេះ បានបង្ហោះរូបថត ជាច្រើនសន្លឹកជាមួយម្ចាស់ស្នេហ៍ អមមកជាមួយ កាយវិការកៀកកើយ យ៉ាងរ៉ូមែនទិក​ និងទឹកមុខ បែបក្រមិចក្រមើម ក្នុងឈុតសម្លៀកបំពាក់គូស្នេហ៍ មើលទៅសាកសម គ្នាយ៉ាងខ្លាំង។ម៉្យាងវិញទៀត បន្ទាប់ពីឃើញកម្រងរូបថត បែបស្វីតៗប៉ុន្មានសន្លឹកនោះហើយ បានធ្វើឲ្យអ្នករាល់គ្នាសរសើរពី ចំណងស្នេហ៍ដ៏រឹងមាំ របស់នាងគ្រប់គ្នាតែម្ដង ដោយមានប្រិយមិត្តខ្លះ ​បញ្ចេញមតិ ចង់ឃើញពួកគេដឹកដៃគ្នា ចូលរោងជ័យក្នុង ពេលឆាប់ៗនេះទៀតផង៕ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖
កញ្ញា ឈុំ វត្តី
កញ្ញា ឈុំ វត្តី និងគូស្នេហ៍
រូបភាពស្វីតៗរបស់ វត្តី និងគូស្នេហ៍
រូបភាពស្វីតៗរបស់ វត្តី និងគូស្នេហ៍
រូបភាពស្វីតៗរបស់ វត្តី និងគូស្នេហ៍
រូបភាពស្វីតៗរបស់ វត្តី និងគូស្នេហ៍
រូបភាពស្វីតៗរបស់ វត្តី និងគូស្នេហ៍