គន្លឹះពិសេស! សម្រាប់អ្នកខ្ជិលស្ពាយ Power Bank!

ភ្នំពេញ៖ សម្រាប់អ្នកប្រកបជំនួញ និងអាជីវកម្មនានា មិនថាតែនៅខាងក្នុង និងក្រៅ​គេហដ្ឋាន ឬក៏នៅលើអនឡាញចៀសមិនផុតពីរឿងទូរស័ព្ទអស់ថ្ម ដែលជាបញ្ហារំខាន និងរាំងស្ទះដល់ដំណើរការនៃការប្រាស្រ័យទាក់ទងគ្នា ជួនកាលអាចបណ្តាលឲ្យខូចខាតផលប្រយោជន៍ធំក៏មានដែរ។    
ស្មាតហ្វូន OPPO F11 Pro
ដើម្បីរួមចំណែកលុបបំបាត់បញ្ហាប្រឈម និងពាក្យរអ៊ូថា៖​ “អុញនោះទូរស័ព្ទអស់ថ្ម ធុញណាស់ រកតែធ្វើកិច្ចការរកស៊ីអ្វីពុំកើត” របស់អ្នកប្រើប្រាស់ស្មាតហ្វូននៅទូទាំងពិភពលោក ក្រុមហ៊ុនស្មាតហ្វូនលំដាប់ពិភពលោក OPPO បានសម្រិតសម្រាំងនូវស្មាតហ្វូនស៊េរីឆ្នាំ២០១៩ គឺ OPPO F11 Pro ដែលមានកម្លាំងថាមពលថ្មធំរហូតដល់ទៅ 4000 mAh ប្រើបានរយៈពេលយូរ ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាសាកថ្មល្បឿនលឿន VOOC 3.0 មិនត្រូវការរងចាំរយៈពេលសាកថ្មយូរ (VOOC ត្រូវបានទទួលស្គាល់គុណភាពផលិតផលពីស្ថាប័នអន្តរជាតិ TÜV)។ 
ស្មាតហ្វូនOPPO F11 Pro
អាស្រ័យហេតុនេះ លោកអ្នកអាចធ្វើការពិចារណាក្នុងការជ្រើសរើសយកស្មាតហ្វូន OPPO F11 Pro ដើម្បីជាដៃគូរសម្រាប់ជួយពន្លឿនពាណិជ្ជកម្ម អាជីវកម្ម ទាំងលើ online  និង offline ដោយសារតែសមត្ថភាពរបស់វាអាចប្រើប្រាស់ជាធម្មតាបានរយៈពេលជាង ១៥ ម៉ោង សម្រាប់ការហៅចេញចូល ឬប្រាស្រ័យទាក់ទងគ្នាលើបណ្តាញសង្គម (Facebook, Instagram, Telegram, Wechat, Whatsapp, Twitters, Tik Tok, Bingo Live ជាដើម) និងអាចមើលវីដេអូជាប់គ្នាបានរយៈពេល ១២ ម៉ោង ឬលេងហ្គេមកម្សាន្តជាប់គ្នាបានរយៈពេលជាង ៥ ម៉ោង ដោយអស់ក្តីបារម្ភលើបញ្ហាអស់ថ្មទៀតហើយ។
ស្មាតហ្វូន OPPO F11 Pro
ក្រៅពីនេះ OPPO F11 Pro ត្រូវបានរចនារូបរាងយ៉ាងល្អប្រណីតមានអេក្រង់លាតពេញ ទំហំ 6.5 inch FHD+ បង្កប់កាមេរ៉ាមុខចំកណ្តាលទំហំ 16MP  និងផ្នែកខាងក្រោយមានពណ៌បែប Gradient បំពាក់នូវកាមេរ៉ាក្រោយភ្លោះទំហំ 48MP, ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Andriod 9.0 និង មាន​ CPU P70 6+64GB, RAM ទំហំ 6GB និង ROM ទំហំ 128GB ភ្ជាប់បច្ចេកវិទ្យាជំនួយល្បឿន Hyper Boost។
ស្មាតហ្វូន OPPO F11 Pro
លោកអ្នកអាចស្វែងរកជាវស្មាតហ្វូនឆ្លាតវៃ OPPO F11 Pro ដែលមានផ្ទុកម៉េម៉ូរីទំហំ128GB នៅគ្រប់ហាងលក់ទូស័ព្ទនានា ដែលមានស្លាកសញ្ញា OPPO ទូទាំងប្រទេសកម្ពុជា ក្នុងតម្លៃពិសេសត្រឹមតែ ៣៣៩ ដុល្លារ ជាមួយនឹងជម្រើស ៣ ពណ៌ គឺ Thunder Black, Aurora Green, និង Waterfall Gray៕