ហេតុតែចង្កេះអង្ក្រង Taeyeon ត្រូវធ្វើបែបនេះជានិច្ច ពេលស្លៀកសំពត់ឬខោម្តងៗ

កូរ៉េខាងត្បូង៖ គ្រប់គ្នាដែលជាអ្នកគាំទ្រក្រុមចម្រៀងនារី Girls’ Generation ច្បាស់ជាជ្រាបហើយថា សម្រស់របស់មេក្រុមនារីនេះនាង Taeyeon មានភាពទាក់ទាញ និងសម្រស់ស្រស់ស្អាតកម្រិតណានោះ។អ្វីដែលពិសេសជាងនេះទៅទៀតនោះ រូបរាងរបស់នាង Taeyeon គឺពិតជាស្រឡូនស្អាត ព្រោះមិនថានាងស្លៀកសម្លៀកបំពាក់អ្វីនោះទេ គឺនាងតែងតែមានភាពទាក់ទាញជានិច្ច។ដោយឡែក ទន្ទឹមនឹងភាពស្រស់ស្អាតទាំងនេះ អ្នកគាំទ្របានចាប់អារម្មណ៍រឿងមួយរបស់នាង Taeyeon តែងតែធ្វើគ្រប់ពេលនាងដែលស្លៀកសំពត់។ អ្នកគាំទ្របានកត់សម្គាល់ថា សំពត់របស់នាងត្រូវបានដេរបញ្ចូលរាងបន្ថែម ព្រោះសំពត់ទាំងនោះ បើទោះជាជាតូចយ៉ាងណា ក៏នៅតែធំជាងចង្កេះរបស់នាងដែរ។ដូច្នេះហើយ ទាំងនេះបានបង្ហាញឲ្យឃើញថា នាង Taeyeon មិនត្រឹមតែមានសម្រស់ស្រស់ស្អាតនោះទេ សូម្បីតែចង្កេះរបស់នាងក៏តូចស្អាតដូចចង្កេះអង្ក្រងដែរ។​ ហើយទាំងនេះបានធ្វើឲ្យនារីៗមិនតិចនោះទេ លួចច្រណែននិងប្រាថ្នាចង់បានសម្រស់ និងចង្កេះអង្ក្រងដូចនាង៕តើប្រិយមិត្តយល់យ៉ាងណាដែរ?
Taeyoen
សំពត់របស់Taeyoen
សំពត់របស់ Taeyoen
សំពត់របស់ Taeyoen
សំពត់របស់ Taeyoen
Taeyoen
Taeyoen