ចៅស្រី អធិរាជសម្លេងមាស លោកតា ស៊ិន ស៊ីសាមុត ច្រៀង «HEY JUDE» យ៉ាងពីរោះ ក្នុងខួប៨៧ឆ្នាំជីតា (មានវីដេអូ)

ភ្នំពេញ៖ ការចងចាំរបស់ប្រជាជនខ្មែរនៅតែមានចំពោះ អធិរាជសម្លេងមាស លោកតាស៊ិន ស៊ីសាមុត ជាមួយនឹងសម្លេងដ៏ពីរោះគ្មាន២ បន្សល់នូវស្នាដៃបទចម្រៀងសម្រាប់កូនខ្មែរជំនាន់ក្រោយបានស្តាប់ជាច្រើនបទ។ទោះបីរូបកាយរបស់លោក បានចាកឆ្ងាយជាយូរឆ្នាំមកហើយក្តី ក៏ប៉ុន្តែប្រជាជនខ្មែរនៅតែនឹកនាជានិច្ច។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ ចៅស្រីរបស់លោកតា បានធ្វើការបង្ហោះជាវីដេអូចម្រៀងមួយ នៅក្នុងគម្រប់ខួប៨៧ឆ្នាំរបស់លោក ជាមួយនឹងការច្រៀងយ៉ាងពីរោះគួរឲ្យសរសើរ។ដោយក្នុងនោះឃើញថា ចៅស្រីរបស់លោកតា បានលើកនូវបទចម្រៀង «HEY JUDE» របស់ក្រុម The Beatles បញ្ចេញសម្លេងយ៉ាងពីរោះរណ្តំ ធ្វើឲ្យអ្នកស្តាប់ស្លុងអារម្មណ៍ទៅតាមនោះគ្រប់គ្នាតែម្តង ខណៈជាបទជាភាសាអង់គ្លេស និងខ្មែរចូលគ្នា។ទន្ទឹមនឹងនេះដែល បណ្តាអ្នកស្តាប់ជាច្រើន បាននាំគ្នាសរសើរពីទឹកដមសម្លេងរបស់នាង ដែលស្លឹកឈើជ្រុះមិនឆ្ងាយពីគល់នោះទេ ចៅស្រីរបស់លោកតាស៊ិន ស៊ីសាមុត មានសមត្ថភាពច្រៀងយ៉ាងល្អ មិនធម្មតា៕សូមទស្សានវីដេអូខាងក្រោមនេះ៖
លោកតាស៊ិន ស៊ីសាមុត
លោកតាស៊ិន ស៊ីសាមុត
ចៅស្រី លោកតាស៊ិន ស៊ីសាមុត
ចៅស្រី លោកតាស៊ិន ស៊ីសាមុត
ចៅស្រី លោកតាស៊ិន ស៊ីសាមុត
ចៅស្រី លោកតាស៊ិន ស៊ីសាមុត
ចៅស្រី លោកតាស៊ិន ស៊ីសាមុត
ចៅស្រី លោកតាស៊ិន ស៊ីសាមុត