ម្ហូបដែលគ្រប់គ្នាចូលចិត្តបំផុត តែ តារាK-pop ទាំងនេះ បែរជាមិនខ្ចីលូកទៅវិញ

កូរ៉េខាងត្បូង៖ ​ដូច​ដែល​អ្នកគ្រប់គ្នា​បាន​ដឹងហើយថា អាហារ​សមុទ្រ​គឺ​ជា​ប្រភេទ​ម្ហូបដែលពេញ​និយម​បំផុត​ដែល​អ្នកគ្រប់គ្នា​ ចូលចិត្ត​ទទួល​ទាន​ ហើយ​វា​ក៏​មាន​តម្លៃ​ថ្លៃ​ខ្លាំង​ណាស់ដែរ។យ៉ាង​ណាមិញ បើ​ទោះ​បីជា​វា​ជា​ប្រភេទម្ហូប​អាហារ​ ដែល​ជា​ទី​ពេញ​និយម​នៃ​មនុស្ស​ស្ទើតែ​គ្រប់គ្នា តែ​​វាក៏​ជា​អាវុទ្ធដែល​អាច​ធ្វើ​ឲ្យ មនុស្ស​មួយ​ចំនួន​មាន​គ្រោះ​ថា្នក់​ មាន​ប្រតិកម្មនៅ​លើ​​ស្បែក​ បន្ទាប់​ពីពួកគេ​​ទទួល​ទានវាហើយ​ផងដែរ។ ដូច្នេះ​​មិនប្រាកដ​ថា​មនុស្ស​​គ្រប់គ្នា សុទ្ធតែ​ចូលចិត្តទទួល​ទាន​​ប្រភេទ​គ្រឿង​សមុទ្រ​ទាំង​អស់នោះ​ទេ។  ​ ជាក់​ស្តែង ដូច​ជា​តារាK-pop ទាំង​ប៉ុន្មាន​នេះ​អញ្ចឹង​ពួកគេ​សុទ្ធ​តែ មិន​ចូល​ចិត្ត​គ្រឿង​សមុទ្រ​ខ្លាំង ឬ​អាច​និយាយ​បាន​ថាពួកគេ​គឺ​​មិន​លូក​តែ​ម្តង បើ​ទោះ​គ្មានម្ហូប​ផ្សេងក៏​ដោយ ៕១. RM ប្រធាន​ក្រុម​នៃ​ក្រុមBTS ​ ​
Rap Monster
RM ត្រូវ​បាន​គេដឹង​ថារូបគេមិន​ចូល​ចិត្តគ្រឿង​សមុទ្រ​នោះ​ទេ។ ជាក់ស្តែង​RM បាន​សរសេរថាអារហារសមុទ្រ​ជាប្រភេទម្ហូប​ដែល​រូបគេ​ស្អប់បំផុតផងដែរ។២. Kang Daniel
Kang Daniel
Daniel មិន​ទទួល​ទាន​អាហារសមុទ្រ​នោះ​ទេ ព្រោះ​ថា​រូប​គេ​មាន​ប្រតិកម្ម​ជា​មួយ​អាហារសមុទ្រ​។ ពោល​គឺ​កាលពី​ក្មេង​Daniel ធ្លាប់​បាន​ចូល​មន្ទីរពេទ្យបន្ទាប់​ពី​រូប​គេ​បាន​ញុំាគ្រឿង​សមុទ្រហើយ។ ៣.​ Bobby សមាជិកក្រុម​iKON
Bobby
Bobby ក៏​ជា​អ្នកដែល​មិន​ចូល​ចិត្តនឹងសូម្បី​តែ​ក្លិន​របស់​វា​ ក៏​គេ​ស្អប់ខ្លាំងណាស់ដែរ។ អាហារ​សមុទ្រ​ជា​អាហារដែល​Bobby ស្អប់បំផុត។៤. P.O សមាជិកក្រុម​Block B
P.O
P.O ក៏​ស្អប់​អាហារ​សមុទ្រ​ខ្លាំងដែរ។ ទោះ​យ៉ាង​គេ​ឃើញ​ថា នៅពេល​មួយ​ដែល​BBC បាន​រៀប​ចំអាហារសម្រន់​សម្រាប់​P.O នោះ​ក៏​ពួកគេតែងតែ​រៀប​ចំ​នៅម្ហូបណា ដែល​​គ្មានគ្រឿសមុទ្រឲ្យទៅ​គេផងដែរ។ ៥.​ Wonwoo សមាជិកក្រុម​SEVENTEEN
Wonwoo
Wonwoo ស្អប់​គ្រឿង​សមុទ្រខ្លាំង​ដល់​ថ្នាក់​សូម្បី​តែ​Sushi និងនំ​ដែលមាន​រស់ជាតិបង្កង ក៏​រូប​គេ​មិន​ញុំាដែរ។ ​