បរាជ័យស្នេហា តែជោគជ័យមុខជំនួញ! គីម ចាន់ឌីក្លាយជាម្ចាស់ប្រលោមលោកដែលលក់ដាច់បំផុត

កូរ៉េខាងត្បូង ៖ ប្រិយមិត្តប្រាកដជាបានជ្រាបរួចមកហើយ ថ្មីៗនេះនៅក្នុងបណ្ដាញអ៊ីនធើណែត មានមនុស្សជាច្រើនបាននិយាយជាហូហែ អំពីដំណឹងលែងលះ របស់គូស្វាមីភរិយាតារាល្បី គឺនាង Ku Hye Sun ដែលគេស្គាល់ថាជានាង គីម ចាន់ឌី និងតារាប្រុសរូបសង្ហា Ahn Jae Hyun។ដំណឹងនេះបានធ្វើឲ្យកក្រើក ពាសពេញបណ្ដាញអ៊ីនធើណែត។ ខណៈពេលដែលនាង Ku Hye Sun ត្រូវបានគេទទួលស្គាល់ថា ជានារីរងគ្រោះព្រោះតែស្នេហា ក្រោយពេលដែលលែងលះគ្នា នាងក៏ត្រូវបានគេការស្គាល់ផងដែរថា ជានារីដែលកំពុងទទួលបាន ភាពជោគជ័យក្នុងមុខជំនួញ។ជាការពិតណាស់ នេះក៏ព្រោះតែសៀវភៅប្រលោមលោករបស់នាង បានក្លាយជាសៀវភៅដែលលក់ដាច់បំផុត នៅក្នុងប្រទេសកូរ៉េខាងត្បូង។ ប្រលោមលោកដែលមានចំណងជើងថា «Tears are Shaped like Hearts» គឺជាស្នាដៃនិពន្ធរបស់ អ្នកមេម៉ាយរូបស្រស់ខាងលើនេះផ្ទាល់តែម្ដង ហើយនាងថែមទាំងធ្លាប់បង្ហើបទៀតថា រឿងនេះបានរួមបញ្ចូលទាំងរឿងរ៉ាវស្នេហារបស់នាង និងស្វាមីផងដែរ។ឆ្លើយតបនឹងភាពជោគជ័យនេះ Ku Hye Sun បានធ្វើការថ្លែងអំណរគុណទៅកាន់ក្រុមអ្នកគាំទ្ររបស់នាងយ៉ាងជ្រាលជ្រៅ ដោយមិនភ្លេចបង្ហើបបន្ថែមទៀតថា នាងកំពុងត្រៀមនឹងបញ្ចេញ អត្ថបទថ្មី ដែលនិយាយអំពីរបៀបនៃការចិញ្ចឹមសត្វវិញម្ដង៕ទស្សនារូបភាពខាងក្រោម ៖
រូបភាព Ku Hye Sun
រូបភាព Ku Hye Sun
រូបភាពKu Hye Sun
រូបភាព Ku Hye Sun
រូបភាព Ku Hye Sun និងស្វាមី