ហ្វេនៗនាំគ្នាសរសើរ! ក្រោយឃើញរូបមួយសន្លឹកពេល Jooy រៀបចំខ្លួនឲ្យស្វាមី!

ថៃ៖ មានតែភាពផ្អែមល្ហែមមិនឈប់ សម្រាប់គូស្វាមីភរិយាតារាសម្តែងមួយគូ គឺលោកDj Push និងតារាស្រី Jooy Waratta ដែលធ្វើឲ្យហ្វេនៗ ជាពិសេសអ្នកអត់គូលួចច្រណែនមិនតិច។ ជារឿយៗសង្កេតឃើញថា គូស្វាមីភរិយាមួយគូ តែងតែទៅណាមកណាជាមួយគ្នាជានិច្ច មិនដែលឃ្លាត។ ជាពិសេសរាល់ពេលដែលទៅធ្វើដំណើរកម្សាន្តនៅក្រៅប្រទេសម្តងៗ ពួកគេទាំងពីរតែងតែផុសរូបស្វីតជាច្រើននៅក្នុងបណ្តាញសង្គម។ ជាក់ស្តែងកាលពីម្សិលមិញនេះ Dj Push បានផុសរូបមួយសន្លឹកនៅក្នុងគណនីអ៊ីនស្តារក្រាមផ្ទាល់ខ្លួន។ ដោយរូបនោះបានថតនៅខណៈពេលដែល Jooy កំពុងតែរៀបចំសម្លៀកបំពាក់ឲ្យស្វាមី មុនពេលចូលរួមកម្មវិធី។ ទៀតសោតរូបមួយសន្លឹកនោះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រ និងមិត្តរួមសិល្បៈជាច្រើន ហើយថែមទាំងមានអ្នកចូលទៅCommentសរសើរ ពីពួកគេទាំងពីរមិនដាច់ពីមាត់៕ សូមទស្សនារូបភាពខាងក្រោម៖
Jooy និង Dj Push
Jooy និង Dj Push
Jooy និង Dj Push
Jooy និង Dj Push
Jooy និង Dj Push
Jooy និង Dj Push
រូបដែលហ្វេនៗឃើញហើយសរសើរគ្រប់គ្នា