Liverpool បដិសេធសំណើរបស់ក្លិបធំអ៊ីតាលី ដែលចង់បានខ្សែប្រយុទ្ធខ្លួនរូបនេះ

  • ពុធ ២៨ សីហា, ២០១៩ ១៥:៤៤
អង់គ្លេស៖ Liverpool បានច្រានចោលសំណើរបស់ Fiorentina ដែលចង់បានខ្សែប្រយុទ្ធវ័យក្មេងរបស់ខ្លួន Bobby Duncan ហើយថែមទាំងប្រាប់ទៅវិញថា គ្មានគម្រោងក្នុងការបញ្ចេញកីឡាកររូបនេះទេ។
កីឡាករBobby Duncan
Fiorentina បានដាក់សំណើសុំខ្ចីជើងខ្សែប្រយុទ្ធវ័យ ១៨ឆ្នាំសម្រាប់រដូវកាលថ្មីនេះ ជាមួយនឹងលក្ខខណ្ឌទិញផ្ដាច់ក្នុងតម្លៃ ១.៦លានផោន។ សំណើនេះបានដាក់មកដល់លោក Alex Inglethrope ដែលជានាយកយុវជនរបស់ Liverpool ប៉ុន្តែខាងហង្សក្រហមបានបដិសេធ ដោយ Liverpool ជឿថាកីឡាករវ័យ ១៨ឆ្នាំរូបនេះអាចនឹងលេចធ្លោក្នុងពេលអនាគត នេះបើតាមការចុះផ្សាយរបស់ Liverpool Echo
កីឡាករ Bobby Duncan (អាវស)
ក្រៅពី Fiorentina ក្លិបនៅហូឡង់ FC Nordjaelland ក៏បានដាក់សំណើសុំខ្ចីជើងយុវជនរូបនេះពី Liverpool ផងដែរ ប៉ុន្តែលទ្ធផលគឺមិនខុសពី Fiorentina នោះទេ ដោយត្រូវហង្សក្រហមច្រានចោលសំណើដូចគ្នា។សូមបញ្ជាក់ផងដែរថា Duncan គឺជាអ្នកគាំទ្រ Liverpool តាំងពីតូចដែលគេមានកន្លែងកំណើតកើតនៅទីក្រុង Whiston។ អ្វីដែលកាន់តែពិសេសនោះគឺ Duncan គឺជាអ្នកដែលរកគ្រាប់បាល់បានច្រើនជាងគេបំផុតក្នុងឈុត U18 Liverpool កាលពីរដូវកាលមុនដោយអាចរកបានដល់ទៅ ៣២គ្រាប់៕
កីឡាករ Bobby Duncan