ប៉ុស្តិ៍លេខ៧ ត្រៀមលើកតម្កើង Mik Thongraya ធ្វើជាកំពូលតារាប្រចាំប៉ុស្តិ៍ ជំនួសតំណែង Weir Sukollawat?

ថៃ៖ ចំពោះប្រិយមិត្តដែលនិយមតាមដានខ្សែភាពយន្តថៃ ប្រាកដជាបានជ្រាបហើយ ថាកន្លងមកកំពូលតារាសម្តែងប្រុសវ័យជិត៤០លោក Weir Sukollawat គឺជាកំពូលតារាប្រុសលេខ១ ប្រចាំប៉ុស្តិ៍ទូរទស្សន៍ល្បីឈ្មោះលេខ៧ថៃ ដែលលោកតែងតែលេចមុខលើខ្សែភាពយន្តធំល្បីៗ ជាមួយនឹងតួឯកស្រីកំពូលៗជាច្រើនរូបផងដែរ។
Weir Sukollawat
ដោយឡែក ស្រាប់តែនៅក្នុងឆ្នាំនេះ យើងសង្កេតឃើញថា ខាងប៉ុស្តិ៍ទូរទស្សន៍ល្បីឈ្មោះលេខ៧ថៃ ក៏បានខិតខំព្យាយាមរុញច្រានយ៉ាងខ្លាំងក្លា ទៅលើតារាសម្តែងប្រុសកូនកាត់រូបសង្ហាមួយរូបផ្សេងទៀត គឺលោក Mik Thongraya ដើម្បីលើកតម្កើងឲ្យលោកបានក្លាយជាតារាសម្តែងប្រុសកំពូលល្បីឈ្មោះ ដោយខាងប៉ុស្តិ៍ទូរទស្សន៍បានផ្តល់ឱកាសឲ្យលោក បានសម្តែងរឿងល្អៗជាច្រើនជាមួយនឹង តួឯកស្រីដែលសុទ្ធសឹងតែមានកេរ្តិ៍ឈ្មោះល្បីល្បាញប្រចាំប៉ុស្តិ៍តែម្តង។មិនតែប៉ុណ្ណោះ ជាក់ស្តែងនេះផងដែរ លោក Mik Thongraya ក៏កំពុងតែសម្តែងខ្សែភាពយន្តថ្មី ជាមួយនឹងតារាសម្តែងស្រីពោរពេញទៅដោយទេពកោសល្យកញ្ញា Min Pechaya ដែលមានចំណងជើងថា «Sapai Inter»។
Min Pechaya
ដោយឡែក អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ ខាងប៉ុស្តិ៍ទូរទស្សន៍ថែមទាំង ឲ្យលោកបានដើរតួឯកសម្តែងខ្សែភាពយន្តថ្មីមួយទៀតចំណងជើងថា «Jark Sadtroo Soo Huajai» ជាមួយSuperStar កំពូលតារាសម្តែងប្រចាំប្រទេសកញ្ញា Aum Patchrapa ថែមទៀតផង។
Aum Patchrapa
យ៉ាងណាមិញ មហាជនជាច្រើនបានរំពឹងទុកយ៉ាងខ្ពស់ថា តារាសម្តែងប្រុសរាងខ្ពស់ស្រឡះរូបនេះ នឹងកាន់តែទទួលបានប្រជាប្រិយភាពកាន់តែខ្លាំងឡើងៗ បន្ទាប់ពីខ្សែភាពយន្តទាំងនេះ ត្រូវបានចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ផងដែរ៕
Mik Thongraya
Mik Thongraya
Mik Thongraya
Mik Thongraya
Mik Thongraya
Mik Thongraya