ហេតុតែចង់អួតពី ខោក្នុងប្រ៊េនៗ Justin Bieber សុខចិត្តថតរូបបែបនេះទៀត!

បរទេស៖ តារាចម្រៀងប៉ុប Justin Bieber ដែលប្រិយមិត្តបានស្គាល់ តាមរយៈការតុបតែងខ្លួនក្នុងស្ទីលប្លែកៗ គួរឲ្យចាប់អារម្មណ៍ និងទាក់ទាញ មិនណយទេ។ជាក់ស្ដែង កាលពីពេលថ្មីៗនេះ Justin​ បានបង្កភាពភ្ញាក់ផ្អើលសារជាថ្មី តាមរយៈរូបភាពមួយសន្លឹកក្នុង បណ្ដាញសង្គមអ៊ីនស្ដារក្រាម ដែលហ្វេនៗរាល់គ្នា ឃើញហើយហួសចិត្តគ្រប់គ្នា មិននឹកស្មានថា Idol របស់ខ្លួនហ៊ានធ្វើ បែបនេះសោះ។តួយ៉ាង កាលពីម្សិលមិញ តារាចម្រៀងរូបនេះ បានបង្ហោះរូបភាពមួយសន្លឹក ឈរទល់មុខកញ្ចក់ ជាមួយនឹង កូនឆ្មារមួយក្បាល។ លើសពីនេះ អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះគឺ ហេតុតែចង់អួត ពីខោក្នុងដ៏ប្រ៊េនៗរបស់ខ្លួន Justin បានសំយេះខោ ឲ្យឃើញយ៉ាងច្បាស់ និងយកដៃទប់ខោក្នុង នោះទៀត ដែលជាទង្វើមិនគួរបង្ហាញ ក្នុងបណ្ដាញសង្គម ជាសាធារណៈបែបនេះសោះ។ប៉ុន្តែ បើទោះជា មានមហាជនមួយចំនួន បានបញ្ចេញមតិ មិនពេញចិត្ត ចំពោះទង្វើរបស់Justin បែបនេះក្ដី តែគ្រាន់តែ បង្ហោះរូបភាពមួយសន្លឹកនោះ មិនទាន់បានមួយថ្ងៃស្រួលបួលផង មានការចុចlike រហូតដល់ទៅ ២លាននាក់ជាង ឯណោះ។ផ្ទុយទៅវិញ គួររបញ្ជាក់ថា នេះមិនមែនជាលើកទី១ដែល Justin លេងស្ទីល បញ្ចេញខោក្នុងទេ ប៉ុន្តែ គេធ្លាប់បង្ហាញក្នុង រូបរាងបែបនេះ ជាច្រើនលើក ច្រើនសាររួចមកហើយ៕ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖
Justin
Justin ពេលសំយេះខោ នៅទីសាធារណៈ
Justin ពេលសំយេះខោ នៅទីសាធារណៈ
រូបភាពដែលJustin ចង់អួតពីខោក្នុងប៊្រេនៗ