តោះ! អ្នកប្រដាល់អាជីព ឬមិនអាជីព អាចចូលរួមបាន កម្មវិធីប្រដាល់ជើងឯកទូទាំងប្រទេស «King Of Fighters» ថែមទាំងប្រាក់រង្វាន់កប់ហ្មង! (មានវីដេអូ)

  • ពុធ ២៨ សីហា, ២០១៩ ១៥:៥៤
ភ្នំពេញ៖ កម្មវិធីប្រកួតប្រដាល់គុនខ្មែររបស់ស្ថានីយទូរទស្សន៍ហង្សមាស King of Fighters កំពុងតែត្រៀមទទូលស្វាគមន៍កីឡាករមកពីគ្រប់ទីកន្លែង គ្រប់តំបន់ទូទាំងប្រទេស ដើម្បីដាក់ពាក្យចូលរួមប្រកួតរកម្ចាស់ជ័យលាភីដំបូងគេជាប្រវិត្តសាស្រ្តប្រចាំស្ថានីយទូរទស្សន៍ហង្សមាស ដែលមានប្រាក់រង្វាន់សរុបរហូតដល់ទៅ 100 លានរៀល ស្មើនឹង 25,000 ដុល្លារ ព្រមជាមួយកេរ្តិ៍ឈ្មោះល្បីទូទាំងប្រទេស។
កម្មវិធីប្រដាល់ជើងឯកទូទាំងប្រទេស «King Of Fighters»
លោកអ្នកអាចចូលរួមដាក់ពាក្យប្រកួតបាន ដោយមិនកំណត់ថាជាកីឡាករ អាជីព ឬមិនអាជីព ចាស់ ឬថ្មី ធ្លាប់ហ្វឹកហាត់ក្នុងក្លឹប ឬនៅក្រៅក្លឹបប្រដាល់នានា ធ្លាប់ចូលរួមប្រកួតតិច ឬច្រើន ធ្លាប់ទទួលបានពានរង្វាន់ ឬមិនបានពានរង្វាន់ ឬមិនធ្លាប់ចូលរួមក្នុងការប្រកួតណាសោះក៏ដោយ គឺបើកឱកាសយ៉ាងទូលំទូលាយទូទាំងប្រទេស។  នៅចាំអីទៀត? បើគិតថាខ្លួនខ្លាំង ខ្លួនពូកែ ត្រូវតែហ៊ានដាក់ពាក្យប្រកួតថ្ងៃនេះ ក្នុងកម្មវិធីប្រកួតស្វែងរកអ្នកប្រដាល់គុណខ្មែរ «King of Fighters» ពាក្យសុំចូលរួមប្រកួតអាចស្វែងរកបានដោយឥតគិតថ្លៃនៅក្រុមហ៊ុន ហង្សមាសវីដេអូ (ខាងលិចផ្សារអូរឫស្សី) និងនៅតាមក្លឹបប្រដាល់ទូទាំងប្រទេស៕នាំមកជូនផ្ដាច់មុខដោយ៖
ភេសជ្ជៈប៉ូវកំលាំង BOOSTRONG | Stronger and Longer