បម្រែបម្រួលរបស់ Jimin ពីក្មេងមុខប៉ោងៗ Cute Cute ក្លាយជាកម្លោះល្បីឈ្មោះ ទាំងស៊ិចស៊ីទាំងទាក់ទាញ

កូរ៉េខាងត្បូង ៖ ជាការពិតណាស់ ទាំងនៅទឹកដីកូរ៉េ និងសូម្បីតែទូទាំងពិភពលោក ក្នុងពេលបច្ចុប្បន្ននេះ កម្រនឹងមាន អ្នកដែលមិនស្គាល់ BTS ណាស់ ពោលគឺប្រជាប្រិយភាពរបស់ពួកគេ ស្រាប់តែរីករាលដាលខ្លាំង ក្នុងពេលមិនប៉ុន្មានឆ្នាំចុងក្រោយមកនេះ។ក្នុងនោះដែរ ការស្វែងរកព័ត៌មានបន្ថែម និងរូបភាពចាស់ៗរបស់ក្រុមចម្រៀងនេះ បានក្លាយជាចំណូលចិត្តរបស់មនុស្សជាច្រើន ពិសេសហ្វេនៗរបស់ BTS ផ្ទាល់តែម្ដង។ជាក់ស្ដែង ក្រុមអ្នកគាំទ្រតែងតែបង្ហោះរូបភាពកាលពីក្មេង របស់សមាជិកក្រុមជារឿយៗ នៅលើបណ្ដាញអ៊ីនធើណែត ជាហេតុធ្វើឲ្យមហាជន កត់សម្គាល់ឃើញពីភាពគួរឲ្យស្រលាញ់របស់ពួកគេ។ក្នុងចំណោមពួកគេ Jimin ត្រូវបានគេស្គាល់ថា ជាសមាជិកក្រុមដែលមានមុខមាត់គួរឲ្យស្រលាញ់ជាងគេ កាលពីនៅក្មេង ព្រោះតែកាលនោះលោកមានភ្នែកដ៏តូចៗ និងថ្ពាល់ប៉ោងៗ និងគួរឲ្យចង់ចាប់ទាញ។មនុស្សជាច្រើនបានលើកឡើងជារឿយៗថា ពួកគេមិនចង់ជឿឡើយ ថាក្មេងប្រុសថ្ពាល់ប៉ោងៗម្នាក់នោះ ពេលធំឡើងស្រាប់តែគ្រងដំណែង ក្លាយជាកម្លោះស៊ិចស៊ី និងទាក់ទាញដល់ម៉្លឹង។ ប៉ុន្តែវាជាការពិត Jimin ពេលនេះគឺស្ថិតក្នុងលំដាប់ តារាប្រុសដែលទាំងល្បី ទាំងទាក់ទាញ ជាបុរសក្នុងក្ដីស្រមៃរបស់ស្រីៗជាច្រើននាក់ទៀតផង៕បើប្រិយមិត្តចង់ជ្រាបកាន់តែច្បាស់ តោះមកទស្សនារូបភាពខាងក្រោម នេះជាបម្រែបម្រួលរបស់ Jimin តាំងពីក្មេងរហូតដល់ធំវ័យពេញ ៖
រូបភាព Jimin
រូបភាព Jimin
រូបភាព Jimin
រូបភាព Jimin
រូបភាព Jimin
រូបភាព Jimin
រូបភាព Jimin
រូបភាព Jimin
រូបភាព Jimin
រូបភាព Jimin
រូបភាព Jimin
រូបភាព Jimin