សាហាវមែន! គ្រាន់តែមេគំរាមបញ្ឈប់ពីការងារ ស្រាប់តែខឹងឆេវយកកាំបិតស្ទុះចាក់.ក ឈាមហូរស្រោច (មានវីដេអូ)

WARNING: GRAPHIC CONTENTឥណ្ឌូនេស៊ី៖ ជារឿងដ៏គួរឲ្យរន្ធត់ចិត្តជាពន់ពេក បន្ទាប់ពីបុគ្គលិកចិត្តខ្លាំងម្នាក់ ហ៊ានលើកកូនកាំបិតចាក់.កមេខ្លួនឯង ក្រោយមានបញ្ហានឹងការងារមួយចំនួន និងត្រូវបានមេគំរាមថា នឹងបញ្ឈប់ពីការងារ។ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះ បានកើតឡើង កាលពីថ្ងៃអាទិត្យ សប្តាហ៍មុននេះ ស្ថិតនៅក្នុងទីតាំងភោជនីយដ្ឋានមួយកន្លែង ក្នុងមជ្ឈមណ្ឌលផ្សារទំនើប Pluit Village នាទីក្រុងចាកាតា (North Jakarta) ប្រទេសឥណ្ឌូនេស៊ី។
រូបភាពក្នុងថ្ងៃកើតហេតុ
នារីរងគ្រោះជាអ្នកគ្រប់គ្រងភោជនីយដ្ឋាន ត្រូវបានគេស្គាល់ឈ្មោះថា Asela Rumapea មានអាយុ ៣៦ឆ្នាំ។ រីឯជនដៃដល់ជាបុគ្គលិកវិញ ឈ្មោះ Dawamul Hidayat មានអាយុ ២២ឆ្នាំ។ បើយោងតាមប្រភពសារព័ត៌មាន បានរាយការណ៍ឲ្យដឹងថា នៅក្នុងថ្ងៃកើតហេតុ នារីជាអ្នកគ្រប់គ្រងហាង រួមជាមួយនឹងបុគ្គលិកប្រុសនោះ បានឈ្លោះប្រកែកតឹងសរសៃ.កដាក់គ្នាជាខ្លាំង ដែលគេសង្ស័យថាទំនងជាបុគ្គលិកប្រុសនោះ ត្រូវបានគំរាមបញ្ឈប់ពីការងារ ដោយសារតែមានបញ្ហាមួយចំនួន។
រូបភាពក្នុងថ្ងៃកើតហេតុ
ក្រោយមក ប្រហែលជាការជជែកគ្នាមិនត្រូវរ៉ូវ ទើបបានជាបុគ្គលិកប្រុសនោះ ខឹងក្តៅចិត្ត និងបានស្ទុះយកកូនកាំបិតពីផ្ទះបាយ ស្ទុះទៅចាក់.កមេស្រីខ្លួនឯង ដែលជាអ្នកគ្រប់គ្រងហាងនោះតែម្តង។ ភ្លាមៗក្រោយកើតហេតុ  នារីរងគ្រោះក៏បានរត់ចេញមកខាងក្រៅហាង ក្នុងផ្សារទំនើប ដើម្បីឲ្យគ្រប់គ្នាបានជួយនាង។ ជាក់ស្ដែង តាមរយៈវីដេអូឃ្លីបថតបានដោយអ្នកឃើញហេតុការណ៍នេះ និងបានបង្ហោះចែកចាយនៅលើបណ្តាញសង្គម គេឃើញនារីរងគ្រោះបានដួលដេកនៅលើដី ទាំងដែលមានឈាមហូរស្រក់ជាច្រើន ជោកជាំពេញផ្ទៃឥដ្ឋ និងមានមនុស្សម្នាជាច្រើនបានចោមរោមមើល និងជួយលើកនាងផងដែរ។
រូបភាពក្នុងថ្ងៃកើតហេតុ
ប្រភពដដែលបន្តថា ក្រោយកើតហេតុ បុរសដៃដល់ជាបុគ្គលិកនោះ ក៏ត្រូវបានប៉ូលិសចាប់ឃាត់ខ្លួន ដើម្បីចាត់ការបន្តទៅតាមផ្លូវច្បាប់ ខណៈដែលរូបគេក៏បានសារភាពពីបទល្មើសនេះ ថាខ្លួនពិតជាបានប្រព្រឹត្តផងដែរ។ ចំណែកឯ នារីរងគ្រោះក៏ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយទទួលរងនូវរបួសយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែជាសំណាងល្អដែលរូបនាងអាចរួចផុតជីវិត។ គួរឲ្យដឹងផងដែរថា​ ជុំវិញនឹងករណីខាងលើនេះ ប្រភពពុំបានទម្លាយលម្អិត ពីដំណើរដើមទងនៃមូលហេតុ ដែលធ្វើឲ្យអ្នកគ្រប់គ្រងស្រីរូបនោះ គំរាមបញ្ឈប់បុគ្គលិកខ្លួន រហូតកើតមានរឿងរ៉ាវដ៏ធ្ងន់ធ្ងរបែបនេះកើតឡើងនោះទេ។ ខណៈដែលបច្ចុប្បន្នករណីនេះ គឺស្ថិតនៅក្រោមការស៊ើបអង្កេតបន្ថែមនៅឡើយ៕តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?​ទស្សនាវីដេអូខាងក្រោម៖WARNING: VIDEO CONTENT (Man Stabs His Boss In The Neck With A Knife After She Threatened To Fire Him)
រូបភាពក្នុងថ្ងៃកើតហេតុ
រូបភាពក្នុងថ្ងៃកើតហេតុ