ត្រៀមៗ អ្នកសៀមរាប! The Mask Singer Cambodia ចាប់ផ្តើមចេញប្រតិ្តបត្តិការណ៍ហើយ! (មានវីដេអូ)

សៀមរាប៖ កំពូលកម្មវិធីប្រឡងចម្រៀងសម័យឌីជីថលបែ្លកពីគេ The Mask Singer Cambodia ចាប់ផ្ដើមហើយ នេះគឺជាកំពូលកម្មវិធីប្រឡងប្រកួតប្រជែងចម្រៀងថ្មីប្លែកពីគេ ដោយតម្រូវឲ្យគ្រប់បេក្ខជនទាំងអស់ពាក់របាំងមុខ បំប្លែងកាយ បញ្ចេញសមត្ថភាពសម្លេងដ៏អស្ចារ្យរបស់ខ្លួនពីមុខទស្សនិកជន។
The Mask Singer Cambodia
ទស្សនិកជនមួយចំនួនប្រហែលជាបានទស្សនាខ្លះហើយតាមបណ្តាប្រទេសជាច្រើនដែលផលិតកម្មវិធីនេះ ហើយពេលនេះនឹងកាន់តែរំជើបរំជួលជាមួយការផលិតជារបស់កម្ពុជាដោយស្ថានីយទូរទស្សន៍មានបទពិសោធន៍ជោគជាំ ខាងផលិតកម្មវិធីលំដាប់ថ្នាក់ពិភពលោកជាច្រើនកន្លងមកគឺ ហង្សមាស HDTV។បេក្ខជនជ័យលាភីនឹងទទួលបានប្រាក់រង្វាន់ ១០០ លានរៀល ហើយក្លាយជាតារាចម្រៀងកុងត្រាប្រចាំផលិតកម្មរស្មីហង្សមាស។ បើអ្នកគិតថា អ្នកមានសម្លេងល្អ តើនៅចាំអីទៀត? ពាក្យចូលរួមប្រឡងអាចរកបានដោយឥតគិតថ្លៃនៅក្រុមហ៊ុនហង្សមាសវីដេអូ និងនៅតាមហាងលក់ទូរស័ព្ទ OPPO ទូទាំងប្រទេស។The Mask Singer Cambodia ចាប់ផ្ដើមធ្វើការប្រឡងវគ្គជម្រុះដំបូងហើយ ដែលទីតាំងទីដំបូង នឹងធ្វើនៅផ្សារទំនើប​ ហេរីថេក (The Heritage Walk) ទីរួមខេត្ដសៀមរាប នៅថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០១៩ នេះ៕ឧបត្ថម្ភផ្ដាច់មុខដោយ៖
OPPO Reno 10x Zoom
#លើសពីអ្វីដែលអ្នកមើលឃើញ
The Mask Singer Cambodia
The Mask Singer Cambodia