ផ្ទុះការចាប់អារម្មណ៍ នាំសត្វអណ្តើកដើរហាត់ប្រាណជាង ១គីឡូម៉ែត្ររាល់ថ្ងៃ (មានវីដេអូ)

ចិន៖ មនុស្សម្នាមានការចាប់អារម្មណ៍ជាខ្លាំង ទាក់ទិនទៅនឹងលោកពូម្នាក់នាំសត្វអណ្តើកដើរហាត់ប្រាណរាល់ថ្ងៃ។យោងតាមប្រភពបានឱ្យដឹងថា លោកពូម្នាក់មាននាមត្រកូល Huang បាននិយាយថា សត្វអណ្តើកនេះមានអាយុ ១០ឆ្នាំ ហើយមានរូបរាងស្រស់ស្អាតខ្លាំងណាស់។បន្ថែមពីនេះទៀត លោកពូ Huang បានប្រាប់អ្នកសារព័ត៌មានថា ជាទូទៅ គាត់និងសត្វអណ្តើករបស់គាត់តែងតែដើររាល់ថ្ងៃ ហើយក្នុងក្នុងមួយថ្ងៃ គាត់និងវាដើរបាន ១គីឡូ កន្លះ។ ព្រោះតែសត្វដណ្តើកដើរយឺត អីចឹង ជាទូទៅត្រូវចំណាយពេលជាង ២ ទៅ ៣ម៉ោងទើបដើរបានប៉ុណ្ណឹង។ខណៈពេលកំពុងតែដើរហាត់ប្រាណនោះ លោកពូ Huang ក៏បានឱ្យចំណីសត្វអណ្តើក និងសម្អាតផ្លូវ ក្រោយពីវាស៊ីរួចផងដែរ។យ៉ាងណាមិញ ក៏មានមនុស្សម្នាជាច្រើនបានចាប់អារម្មណ៍នឹងសត្វអណ្តើកមួយក្បាលនេះ ហើយពួកគេក៏បានសុំថតរូបវាជាហូរហែទៀតផង៕ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖