ខ្មែរបែក ថៃសន្លប់ធំ ជក់ចិត្តសាហាវ!! អេលីត សាន់ ផ្ដួលកីឡាករថៃក្នុងទឹកទី៤ (មានវីដេអូ)

  • ពុធ ២៨ សីហា, ២០១៩ ១៦:២៥
ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែរ របស់ស្ថានីយ៍ទួរទស្សន៍អាស៊ីអាគ្នេយ៍កាលពីថ្ងៃសៅរ៍កន្លងទៅ កីឡាករកម្ពុជា អេលីត សាន់ បានប្រកួតឈ្នះកីឡាករថៃ ហា ឆ្លាម ដោយផ្ដួលកីឡាករថៃឲ្យសន្លប់ធំនៅក្នុងទឹកទី៤។
អេលីត សាន់ ឈ្នះការប្រកួត
ការប្រកួតក្នុងទឹកទី១ កីឡាករទាំងពីរដូចជាមិនបានស្ទាបស្ទង់គ្នានោះទេ ដោយចេញអាវុធធ្ងន់ៗដាក់គ្នាទៅវិញទៅមក ដែលបានធ្វើឲ្យការប្រកួតនេះជក់ចិត្តតាំងពីទឹកទី១ តែម្ដង។ មិនខុសពីទឹកទី១ ចូលដល់ទឹកទី២ ទាំងកម្ពុជានិងថៃ នៅតែទាត់និងម៉ាត់គ្នាទៅវិញទៅមកខ្លាំងៗដដែល។ យ៉ាងណានៅចុងទឹកទី៣ កីឡាករថៃ ហា ឆ្លាម បានវ៉ៃ អេលីត សាន់ ឲ្យបែកចេញឈាមពេញមុខ ប៉ុន្តែអ្វីៗបានប្ដូរផ្លាស់ក្រោយនៅដើមទឹកទី៤ អេលីត សាន់ បានតាមវ៉ៃឲ្យ ហា ឆ្លាម ឲ្យសន្លប់ធំ និងត្រូវលោកអាជ្ញាកណ្ដាលបញ្ឈប់ការប្រកួតភ្លាមៗ៕ចង់ឃើញថាការប្រកួតនោះជក់ចិត្តយ៉ាងណា ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖