មិនធម្មតា! ប្រាក់រង្វាន់ញាក់សាច់ កីឡាករប្រដាល់បើមិនដាក់ពាក្យទេ ស្ដាយក្រោយហើយ! (មានវីដេអូ)

  • ពុធ ២៨ សីហា, ២០១៩ ១៦:៤៧
ភ្នំពេញ៖ អស្ចារ្យកម្មវិធីប្រដាល់ស្ម័គ្រចិត្តលំដាប់ថ្នាក់ពិភពលោកដ៏ធំមហិមា វាយដណ្ដើមប្រាក់រង្វាន់ច្រើនជាងគេនៅទូទាំងប្រទេស ដែលមិនធ្លាប់មានជាប្រវត្តិសាស្ត្រនៅស្រុកខ្មែរយើង ពេលនេះត្រូវបានរៀបចំឡើងដោយទូរទស្សន៍ហង្សមាស HDTV ដែលមានការឧបត្ថម្ភធំផ្ដាច់មុខជាពិសេសដោយក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងលំដាប់ពិភពលោក ប៊ូសស្ត្រង ហើយមានប្រាក់រង្វាន់ដល់ទៅ 25,000$។ នេះជាកម្មវិធីប្រដាល់ដ៏ធំមហិមាមួយ ជាមួយប្រាក់រង្វាន់យ៉ាងច្រើនជាប្រវត្តិសាស្ត្រដែលមិនធ្លាប់មានកម្មវិធីប្រដាល់ក្បាច់ខ្មែរបុរាណណា ធ្លាប់ដាក់ប្រាក់រង្វាន់ឲ្យប្រកួតដណ្ដើមដល់ទៅ 25,000$ ដូចនេះទេ។
កម្មវិធីប្រដាល់ «KING OF FIGHTER 2019»
បើតាមកិច្ចសម្ភាសជាមួយតំណាងក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងលំដាប់ពិភពលោក ប៊ូសស្ត្រង បានប្រាប់ភ្នាក់ងារព័ត៌មានយើងថា៖សូមបញ្ចាក់ផងដែរថា កម្មវិធីប្រដាល់លំដាប់ថ្នាក់ពិភពលោកដ៏ធំមិហាជាប្រវត្តិសាស្ត្រនេះនឹងចាប់ផ្ដើមនៅខែ​កញ្ញា ឆ្នាំ២០១៩ នេះហើយ។ សម្រាប់ព័ត៌មានលំអិតសូមទាក់ទងលេខទូរស័ព្ទនៅក្នុងខិតប័ណ្ណផ្សព្វផ្សាយកម្មវិធីប្រដាល់ «KING OF FIGHTER 2019»