ចប់បាត់ Jay Chuo តែងខ្លួនបែបនេះចូលទៅទិញកាហ្វេ ភ្លៀវនាំគ្នារត់ព្រៀត ស្មានតែមេក្រុមបងធំយ៉ាគូសា!

ចិន៖ តារាចម្រៀងប្រុសល្បីឈ្មោះ Jay Chou នាមថា« King of Mandopop» ដែលកន្លងមកគេគ្រប់គ្នាទទួលស្គាល់លោកថាជា តារាប្រុសដែលមានមន្តស្នេហ៍ទាក់ទាញឆាបឆក់ បេះដូងនារី ជាមួយនឹងមុខមាត់ស្រស់សង្ហា ទឹកដមសម្លេងពីរោះរណ្តំទៀតនោះ ពេលនេះលោកបែរជាធ្វើឲ្យមនុស្សម្នាគ្រប់គ្នាភ្ញាក់ផ្អើល រត់ចែកជើងគ្នាព្រៀត ដោយសារតែរូបរាងរបស់លោកទៅវិញ។គួរឲ្យដឹងថា កាលពីថ្មីៗនេះ តារាចម្រៀងប្រុសវ័យ៤៣ឆ្នាំលោក Jay Chou បានធ្វើដំណើរវិស្សមកាលកម្សាន្តលេង នៅឯប្រទេសជប៉ុន មុនពេលដែលលោកត្រូវមានរវល់ប្រគុំតន្រ្តី Concert ផ្ទាល់ខ្លួន នៅក្នុងខែតុលាខាងមុននេះ។ ដោយឡែក អ្វីដែលគួរឲ្យហួសចិត្តនោះ ខណៈពេលដែលលោកដើរចួលទៅក្នុងហាងកាហ្វេមួយ ដើម្បីទិញកាហ្វេផឹក ស្រាប់តែមានអតិថិជននៅក្នុងហាងជាច្រើន បានមានការភ័ន្តច្រឡំដោយគ្រាប់គ្នាស្មានតែ លោកគឺជាមេក្រុមបងធំយ៉ាគូសា ដោយសារតែការស្លៀកពាក់តុបតែងខ្លួនរបស់លោក មានភាពដូចបេះបិទជាមួយនឹងក្រុមបងធំនោះ ពោលគឺលោកបានស្លៀកនូវសម្លៀកបំពាក់ពណ៌ខ្មៅ ជាមួយនឹងវ៉ែនតាការពារកម្តៅ និងថែមទាំងបានទុកពុកមាត់ពុកចង្ការថែមទៀតផង។មិនតែប៉ុណ្ណោះទៅទៀត យោងតាមការរាយការណ៍បានឲ្យដឹងថា គ្រាន់តែគេឃើញ Jay Chou ដើរចូលទៅក្នុងហាងកាហ្វេភ្លាម ក៏មានអតិថិជនជាច្រើន បាននាំគ្នាប្រញាប់គិតលុយចេញពីហាង យ៉ាងលឿនបំផុតតាមអ្វីដែលពួកគេអាចធ្វើបាន ហើយទីបំផុតក៏បន្សល់ទុកតែ Jay Chou ម្នាក់ឯងប៉ុណ្ណោះ ដែលអង្គុយនៅក្នុងហាងកាហ្វេនេះ យ៉ាងគួរឲ្យអស់សំណើចតែម្តង៕
Jay Chou ស្លៀកពាក់បែបនេះដើរចូលហាងកាហ្វេ
Jay Chou ស្លៀកពាក់បែបនេះដើរចូលហាងកាហ្វេ
Jay Chou ស្លៀកពាក់បែបនេះដើរចូលហាងកាហ្វេ
Jay Chou ស្លៀកពាក់បែបនេះដើរចូលហាងកាហ្វេ
តារាចម្រៀងប្រុសJay Chou
តារាចម្រៀងប្រុស Jay Chou
តារាចម្រៀងប្រុស Jay Chou