រឿងនេះផ្ទុះខ្លាំងមិនធម្មតា! Hotel Del Luna និង IU ក្លាយជារឿងភាគកំពូល និងតារាកំពូលប្រចាំសប្តាហ៍

កូរ៉េខាងត្បូង ៖ កាលពីថ្ងៃទី ២៧ ខែសីហាម្សិលមិញនេះ សារព័ត៌មានកូរ៉េទើបតែបានចេញផ្សាយ ពីភាពជោគជ័យថ្មីរបស់តារាចម្រៀងល្បី IU និងរឿងភាគថ្មីរបស់នាងដែលកំពុងចាក់បញ្ចាំង មានចំណងជើងថា Hotel Del Luna។ក្នុងនោះដែរ ទិន្នន័យនៃការវិភាគប្រចាំសប្តាហ៍បានបង្ហាញថា ទាំងរឿងភាគ ទាំងតារាសម្ដែង សម្រាប់សប្តាហ៍នេះ គឺទទួលបានចំណាត់ថ្នាក់លេខ១ ទាំងព្រមតែម្ដង។នេះជាសប្តាហ៍ទី៧ ហើយសម្រាប់ Hotel Del Luna ដែលបានបន្តតំណែងជា រឿងភាគដែលមានអត្រាអ្នកទស្សនាច្រើនបំផុត។ ក្នុងនោះដែរ មិនមែនមានតែ IU ម្នាក់នោះទេ ដែលទទួលបានតំណែងតារាសម្ដែងកំពូល (លេខ១) ប្រចាំសប្តាហ៍ សូម្បីតែតួប្រុសគឺលោក Yeo Jin Goo ក៏ទទួលបានចំណាត់ថ្នាក់ល្អ មិនអន់ដែរ (លេខ៣) នៅក្នុងបញ្ជីតារាសម្តែងល្បីៗប្រចាំសប្តាហ៍នេះ៕ទស្សនារូបភាពខាងក្រោម ៖​
រូបភាពតារាងរឿងល្បីៗ
រូបភាព IU និង Jin Goo
រូបភាព IU និង Jin Goo
រូបភាព Jin Goo
រូបភាព IU