ខ្លាំងបាត់! PSG ទាមទារជួរមុខមួយរូប ជាថ្នូរនឹងការចង់បាន Neymar ពីសំណាក់ Real Madrid

  • ពុធ ២៨ សីហា, ២០១៩ ១៦:៥៨
បារាំង៖ ក្លិបអ្នកមាននៅបារាំង Paris Saint-Germain ត្រូវបានរាយការណ៍មកថាចង់បានខ្សែប្រយុទ្ធរបស់ Real Madrid កីឡាករ Vincius Junior ជាថ្នូរនឹងការចរចាចង់បាន Neymar ពីសំណាក់ក្លិបយក្សអេស្ប៉ាញ។
កីឡាករVincius Junior
Real Madrid កំពុងតែប្រជែងគ្នាជាមួយ Barcelona ក្នុងការទិញយកខ្សែប្រយុទ្ធប្រេស៊ីល Neymar ពី PSG ខណៈខ្សែប្រយុទ្ធដែលមានតម្លៃខ្លួនថ្លៃជាងគេលើលោករូបនេះ បានបង្ហាញចេតនាក្នុងការចាកចេញពីទឹកដីបារាំង សម្រាប់រដូវក្ដៅរដូវកាលនេះ។ បើយោងតាមសារព័ត៌មាន AS ក្លិប PSG មានបំណងចង់បានខ្សែប្រយុទ្ធវ័យ ១៩ឆ្នាំ Vincius Junior ជាថ្នូរនឹងការចង់ទិញផ្ដាច់ Neymar មកកាន់ទឹកដីអេស្ប៉ាញរបស់ Real Madrid។ យ៉ាងណាមិញ ក្លិបមានមូលដ្ឋាននៅទីក្រុង Madrid មិនចង់បាត់បង់ Vincius Junior នោះទេ ដោយមានបំណងចង់រក្សាកីឡាកររូបនេះទុក។
កីឡាករ Vincius Junior
គួរបញ្ជាក់ផងដែរថា Real Madrid ធ្លាប់បានដាក់កីឡាករសំខាន់ៗ ៣រូបទៅឲ្យ PSG ជាថ្នូរនឹងការចង់បាន Neymar រួមមាន Keylor Navas, Gareth Bale និង James Rodriguez ប៉ុន្តែពួកគេទាំង៣ មិនមែនជាជម្រើសរបស់ PSG នោះទេ៕