ផ្ទុះការរិះគន់ស្រ្តីកាណាដាម្នាក់ បោះសម្តី រើសអើងនារីចិនម្នាក់ ទាក់ទិនទៅនឹងបញ្ហាចតឡាន (មានវីដេអូ)

កាណាដា៖ មានអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើន បានរិះគន់ស្រ្តីជនជាតិកាណាដាម្នាក់ ក្រោយពីវីដេអូរបស់នាង បានបោះសម្តី រើសអើង នារីជនជាតិចិនម្នាក់ ទាក់ទិនទៅនឹងបញ្ហាចតឡាន។យោងតាមប្រភពបានឱ្យដឹងថា ជម្លោះពាក្យសម្តីនេះ បានកើតឡើងនៅផ្សារទំនើបមួយកន្លែង ក្នុងទីក្រុង Vancouver ទាក់ទិនទៅនឹងស្រ្តីជនជាតិកាណាដា ដែលមានវ័យកណ្តាលម្នាក់ បានប្រើពាក្យសម្តីមិនសមរម្យទៅនឹងនារីជនជាតិចិនម្នាក់ ទាក់ទិនទៅនឹងបញ្ហាចតឡាននៅផ្សារទំនើប។យោងតាមវីដេអូបានបង្ហាញថា ស្រ្តីជនជាតិកាណាដាម្នាក់នេះបានបោះសម្តី រើសអើងថា៖យ៉ាងណាមិញ វីដេអូនេះបាននិងល្បីពេញបណ្តាញសង្គម Twitter ដែលមានអ្នកទស្សនាវាប្រមាណ ៤,២លានដង ហើយមានមនុស្សម្នាជាច្រើនសុទ្ធសឹងតែសម្តែងការមិនចេញចិត្តចំពោះស្រ្តីជនជាតិកាណាដាម្នាក់នេះ ទាក់ទិនទៅនឹងបញ្ហារើសអើងពូជសាសន៍បែបនេះ។ស្របពេលគ្នានេះដែរ សមត្ថកិច្ចក៏កំពុងតែស៊ើបអង្កើតបន្ថែមទាក់ទិនទៅនឹងករណីមួយនេះផងដែរ៕ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖