ដំណឹងល្អសម្រាប់អ្នកម៉ាប់ៗ ឃ្យូតៗ! (មានវីដេអូ)

ភ្នំពេញ៖ វីដេអូខ្លីមួយទើបតែបានបង្ហោះនៅលើបណ្តាញសង្គម Facebook តាមរយៈ Page ផ្លូវការរបស់ក្រុមហ៊ុនទូរស័ព្ទដៃ OPPO ប្រចាំនៅប្រទេសកម្ពុជា ដោយមានក្រុមយុវវ័យជាច្រើនបាននាំគ្នាចូលទៅ Comment, Shared ឡើងភ្លូកទឹកភ្លូកដីតែម្តង និង Mention ដល់ Best Friend របស់ពួកគេដែលមានសាច់ម៉ាប់ៗ ព្រោះវាជាវីដេអូខ្លីនេះមានភាពចាក់ដោត (ចាក់ដោតជាភាសាលេងសើចពេញនិយមក្នុងសង្គម) នៅក្នុងស្រទាប់យុវវ័យខ្មែរ ជាពិសេសចំពោះមិត្តនារីៗដែលមានសាច់ម៉ាប់ៗ ធាត់តិចៗ តែម្តង។
រូបភាពពីវីដេអូខ្លី
ពាក្យចំអកមួយចំនួនតែងតែលើកឡើងថាបើយើងមានរូបរាងមិនស្អាត ធាត់ កាម៉ាប់ ប្រាកដជានៅសៅកែជាមិនខានឡើយ ហេតុអីគ្រាន់តែគ្នាកាម៉ាប់បន្តិច មានសាច់ច្រើនបន្តិច ភ្នែកលឹបបន្តិច ច្រមុះតូចបន្តិចសោះ មើលគ្នាលើក្រោមៗ យ៉ាប់ណាស់មនុស្សប្រុសសម័យអីឡូវ (នេះជាអារម្មណ៍មួយដែលអូនម៉ាប់បង្ហាញចេញមកនៅក្នុងវីដេអូខ្លីនេះ)។
រូបភាពពីវីដេអូខ្លី
អូនម៉ាប់សំណព្វចិត្តបង….ពិតជាគួរឲ្យស្រលាញ់មែន ដើម្បីក្លាយខ្លួនជាស្រីស្អាតដូចគេដូចឯង អូនម៉ាប់បានជ្រើសរើសវិធីសាស្រ្តដែលនឹកស្មានមិនដល់ ដោយសុខចិត្តឲ្យមិត្តភក្តិនាងដាក់កងឆក់នៅនឹង ក ដៃ ដើម្បីរំលឹករូបនាង និងហាមឃាត់នាងមិនឲ្យញាំអាហារច្រើន ហើយមិត្តភក្រ័អូនម៉ាប់ហ្នឹងក៏សាហាវតាមដានទៀត សុទ្ធតែយកទូរស័ព្ទ Reno 10X Zoom (60X Digital Zoom) តាមដានគ្នារកតែពេលលួចញ៉ាំអីមិនបានសោះតែម្តង ហាហាហា Zoom ឡើងកប់ស៊េរី Zoom ឡើងច្បាស់ទែង។
រូបភាពពីវីដេអូខ្លី
យោងតាមគេហទំព័រ Health Line បង្ហាញថា មនុស្សស្រីដែលមានរូបរាងធាត់ប្រឈមមុខនឹងបញ្ហាជម្ងឺបាក់ទឹកចិត្ត ដោយសារតែការរើសអើង ការមើលងាយ សើចចំអកពីសំណាក់មនុស្សជាទីស្រឡាញ់ ក្រុមគ្រួសារ មិត្តភក្តិ និងមជ្ឈដ្ឋានជុំវិញខ្លួននាង។ ជម្ងឺធាត់បានជម្រុញឲ្យមនុស្សស្រីមួយចំនួន ប្រឈមមុខនឹងវិបត្តិផ្លូវចិត្តធ្ងន់ធ្ងររហូតដល់ធ្វើអត្តឃាតក៏មាន។ 
រូបភាពពីវីដេអូខ្លី
ខាងក្រោមនេះ ជាតិចនិចមួយចំនួនសម្រាប់អ្នកធាត់ ជាពិសេសគឺមិត្តនារីៗតែម្តងដែលមានបំណងចង់សម្រកគីឡូ និងទទួលបានរាងស្លីមស្រស់ស្អាតបែបជឿជាក់ក្នុងរយៈពេលខ្លី ប៉ុន្តែទាមទារការអត់ធ្មត់បន្តិច ដូច្នេះសូមទស្សនានូវវីដេអូដូចតទៅ៖បន្ទាប់ពីទស្សនាហើយសូមកុំភ្លេចអនុវត្តន៍ផងណា៎ តស៊ូគង់បានសម្រេច តែបើខ្ចិលវិញគឺប្រយ័ត្នជាធាត់លើសដើម!