រីករាយទស្សនាការសម្ដែងសិល្បៈ វង់ភ្លេងអារក្ស នៅថ្ងៃ៣១ សីហា ទាំងអស់គ្នា នៅផ្សារទំនើបសូរិយា សេនធ័រ ភ័នធ៍

  • ពុធ ២៨ សីហា, ២០១៩ ១៧:១៧
  • ផ្សារទំនើបសូរិយា សេនធ័រ ភ័នធ៍ បានបង្កើតឡើងនូវប្រធានបទ #ជ្រុងមួយនៃវប្បធម៌។ កម្មវិធីនេះនឹងលើកយកសិល្បៈវប្បធម៌បុរាណខ្មែរចំណាស់ៗ មកសម្តែងជូនលោកអ្នកទស្សនា ដោយមានគោលបំណងចង់ទាញចំណាប់អារម្មណ៍យុវជនខ្មែរ នាសម័យក្រោយងាកមកស្វែងយល់អំពីវប្បធម៌ប្រពៃណីបុរាណរបស់ខ្លួន ដែលមានប្រវត្តិដ៏យូរលង់មកហើយ និងចូលរួមគាំទ្របន្តឲ្យមានជីវិតរស់រានទៅមុខទៀត។ 
ផ្សារទំនើបសូរិយា សេនធ័រ ភ័នធ៍ សូមនាំមកជូននូវផ្ទាំងទស្សនីយភាពដ៏អស្ចារ្យ គឺការសម្តែងសិល្បៈ "វង់ភ្លេងអារក្ស"  នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ ចាប់ពីម៉ោង ៥:៣០ល្ងាច តទៅ។ ដែលបើកឲ្យសាធារណៈជនចូលរួមទស្សនាដោយសេរី ដើម្បីចូលរួមចំណែកថែរក្សា និងផ្សព្វផ្សាយវប្បធម៌ខ្មែរទៅកាន់យុវវ័យខ្មែរជំនាន់ក្រោយៗ ងាកមកសិក្សាស្វែងយល់ឲ្យបានច្បាស់ពីវង់ភ្លេងអារក្សនេះ និងការចូលរួមជួយថែរក្សានូវសម្បត្តិវប្បធម៌មួយនេះឲ្យល្អផូរផង់តទៅមុខនៅលើឆាកអន្តរជាតិ។សូមកុំភ្លេចថា ការអភិវឌ្ឍន៍ត្រូវដើរទន្ទឹមនឹងការអភិរក្ស ដោយគេមិនអាចបំភ្លេចចោលជ្រុងមួយណាបានទេ ទាមទារឲ្យកូនខ្មែរទាំងអស់ចូលរួមថែរក្សា និងលើកតម្កើងសិល្បៈវប្បធម៌បុរាណរបស់យើង។
ការសម្ដែងសិល្បៈ វង់ភ្លេងអារក្ស
គួរបញ្ជាក់ថាសម្រាប់អ្នកចង់ទស្សនាការសម្តែងនូវទម្រង់វង់ភ្លេងអារក្សនេះ អាចអញ្ជើញមកទស្សនាបានដោយឥតគិតថ្លៃ នៅបរិវេណនៃសាលមហោស្រពផ្សារទេសចរណ៍ The Bazaar ជាន់ទី៤ នៃផ្សារទំនើបសូរិយា សេនធ័រ ភ័នធ៍។ រួមគ្នាថែរក្សា និងលើកតម្កើងសិល្បៈវប្បធម៌ដ៏ចំណាស់មួយនេះ ដោយចែករំលែកព័ត៌មាននេះទៅកាន់គ្រួសារ មិត្តភត្តិរបស់អ្នក និងមនុស្សគ្រប់គ្នាបានដឹង។ការសម្តែងនេះមិនមានគិតថ្លៃអ្វីទេ សូមកូនខ្មែរគ្រប់រូបអញ្ជើញមកទស្សនាឲ្យបានច្រើនកុះករ! សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកកាន់លេខទូរស័ព្ទ៖ ០៩៨ ៩៩៨ ១០១ ៕ Facebook: SORYACenterPoint