ខ្សែបម្រើល្អម្នាក់របស់ Chelsea ព្រមព្រៀងផ្លាស់ទៅលេងឲ្យក្លិបធំមួយនៅបារាំង

  • ព្រហស្បតិ៍ ២៩ សីហា, ២០១៩ ០៩:២០
អង់គ្លេស៖ កីឡាករ Tiemoue Bakayoko បានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនក្នុងការត្រឡប់ទៅចូលរួមជាមួយក្លិប Monaco វិញក្រោមលក្ខខណ្ឌខ្ចីជើង ជាមួយនឹងការមានសិទ្ធិទិញផ្ដាច់ក្នុងតម្លៃ ៣១.៨លានផោន។
កីឡាករTiemoue Bakayoko
ខណៈពេលដែលក្លិបតោខៀវ Chelsea ត្រូវបានគេរាយការណ៍មកថាជិតនឹងយល់ព្រមក្នុងការអនុញ្ញាតឲ្យ Bakayoko ផ្លាស់ទៅ Monaco ផងដែរ។ Bakayoko រំពឹងថានឹងអាចទៅចូលរួមជាមួយ Monaco វិញបានមុនថ្ងៃទី០២ ខែកញ្ញា ដែលជាថ្ងៃទីផ្សារដោះដូរកីឡាករនៅអឺរ៉ុបបិទ។Bakayoko ត្រូវបានក្លិបនៅអ៊ីតាលី AC Milan ខ្ចីជើងពេញមួយរដូវកាលកាលពីរដូវកាលមុន (២០១៨-២០១៩) ក្រោយខ្សែបម្រើសញ្ជាតិបារាំងរូបនេះខកខានក្នុងការបង្ហាញខ្លួនជម្រើសដំបូងនៅកីឡដ្ឋាន Stamford Bridge។  
កីឡាករ Tiemoue Bakayoko
គួរបញ្ជាក់ផងដែរថា ក្រោយមកលេងនៅទឹកដីអង់គ្លេសជាមួយ Chelsea កាលពីឆ្នាំ២០១៧ Bakayoko ចូលលេងបានតែមួយរដូវកាល ២០១៧-២០១៨ ប៉ុណ្ណោះ ដោយបង្ហាញខ្លួនបាន ២៩ប្រកួត និងរកគ្រាប់បាល់បាន ២គ្រាប់៕