បន្ទាប់ពីរបួស Mbappe និង Cavani ពេលនេះ PSG សម្លឹងឃើញខ្សែប្រយុទ្ធជួរមុខរបស់ Juventus

  • ព្រហស្បតិ៍ ២៩ សីហា, ២០១៩ ០៩:៤៨
បារាំង៖ ក្លិប Paris Saint-Germain បានសម្លឹងឃើញគោលដៅរបស់ Manchester United អន្ទងចង់បានជាយូរ គឺខ្សែប្រយុទ្ធ Mario Mandzukic របស់ Juventus ដើម្បីទៅប៉ះប៉ូវនៅតំបន់ប្រយុទ្ធរបស់ខ្លួន។
កីឡាករMario Mandzukic
ខ្សែប្រយុទ្ធពីររូបរបស់ PSG បានទទួលរងនូវបញ្ហារបួសគឺកីឡាករ Kylian Mbappe និង Edeinson Cavani អំឡុងការប្រកួតដែល PSG បានយកឈ្នះ Toulouse ក្នុងលទ្ធផល ៤-០ កាលពីចុងសប្ដាហ៍កន្លងទៅ ស្របពេលដែលអនាគតរបស់ Neymar ជាមួយ PSG មិនទាន់មានភាពច្បាស់លាស់នៅឡើយ។បើតាមប្រភពក្នុងប្រទេសអ៊ីតាលី ជើងឯក Ligue1 កាលពីរដូវកាលមុន PSG បានដាក់ការចង់បានមកលើខ្សែប្រយុទ្ធពាក់លេខ ១៧ របស់ Juventus កីឡាករ Mario Mandzukic។ ប្រភពដដែលបានបន្តទៀតថា ខ្សែប្រយុទ្ធក្រូអាត Mandzukic កំពុងតែសិក្សាអំពីរឿងនេះ ហើយនឹងសម្រេចិត្តឲ្យបានមុនថ្ងៃច័ន្ទ ពោលគឺមុនថ្ងៃដែលទីផ្សារដោះដូរកីឡាករនៅអឺរ៉ុបបិទ។
កីឡាករ Mario Mandzukic
គួរបញ្ជាក់ផងដែរថា គិតមកទល់ពេលនេះ Neymar កំពុងតែមានភាគរយខ្ពស់ខ្លាំងក្នុងការត្រឡប់ទៅចូលរួមជាមួយក្លិបចាស់របស់ខ្លួន Barcelona នៅតំបន់កាតាឡាន់វិញ៕