នារីម្នាក់ឡើងកន្ទួលក្រហមពេញខ្លួន ព្រោះតែខំធ្វើការយប់ជ្រៅខ្លាំងពេក....ចុងក្រោយទើបដឹងថានាងមានបញ្ហាដ៏ធ្ងន់ធ្ងរមួយ

  • ព្រហស្បតិ៍ ២៩ សីហា, ២០១៩ ១០:៤៨
ថៃ៖ នារីម្នាក់រស់នៅក្នុងប្រទេសថៃ ព្រោះតែខំធ្វើការយប់ជ្រៅខ្លាំងពេក ដោយពុំសូវបានសម្រាកគ្រប់គ្រាន់ ស្រាប់តែឡើងកន្ទួលក្រហមពេញខ្លួន ចុងក្រោយទើបដឹងថានាងមានបញ្ហាទាក់ទិនទៅនឹងប្រព័ន្ធភាពស៊ាំអតុល្យភាព។យោងតាមប្រភពបានឱ្យដឹងថា នារីម្នាក់នោះមានឈ្មោះ Toq Taeq Kerdmee ។ ថ្មីៗនេះនាងបានរៀបរាប់ថា នាងចាប់ផ្តើមផ្លាស់ប្តូរវេនទៅធ្វើការនៅពេលយប់ ហើយនាងពុំអាចបែងចែកពេលវេលាក្នុងការគេងឱ្យបានគ្រប់គ្រាន់នោះទេ ពោលគឺ នៅពេលខ្លះ នាងត្រលប់មកផ្ទះនៅពេលយប់ជ្រៅ ដល់ ម៉ោងជាង ​៣ព្រឹកក៏មានដែរ។បន្ថែមពីនេះទៀត នាងបានរៀបរាប់ទៀតថា ជាទូទៅនាងតែងតែមានបញ្ហាគេងពុំលក់ បន្ទាប់ពីត្រលប់មកពីធ្វើការវិញ ដែលកត្តាទាំងនេះពិតជាប៉ះពាល់ទៅដល់សុខភាពរបស់នាងជាខ្លាំង។អ្នកនាង Kerdmee បាននិយាយថា៖
កន្ទួលក្រហមលើរាងកាយអ្នកនាងKerdmee
នៅថ្ងៃបន្ទាប់អ្នកនាង Kerdmee ក៏បានចូលរួមពិធីខួបកំណើតមិត្តភក្តិ ហើយពេលនោះនាងក៏ហូបគ្រឿងសមុទ្រខ្លះៗដែរ។ពេលនាងត្រលប់ទៅផ្ទះវិញ រាងកាយរបស់នាងស្រាប់តែឡើងកន្ទួលក្រហមម្តងទៀត ដែលធ្វើឱ្យនាងពិតជាពិបាកគេងជាខ្លាំង។ ដូច្នេះនាងដឹងថា ថ្នាំដែលគ្រូពេទ្យដំបូងឱ្យនោះគឺពុំមានប្រសិទ្ធភាពទេ។ដូច្នេះទើបនៅព្រឹកស្អែកឡើង កន្ទួលក្រហមនៅតែកើតមាន ហើយនាងថែមទាំងក្តៅខ្លួនទៀតផង ហើយនាងក៏បានទៅរកគ្រូពេទ្យផ្សេង។
កន្ទួលក្រហមលើដៃអ្នកនាង Kerdmee
កន្ទួលក្រហមលើដៃអ្នកនាង Kerdmee
គ្រូពេទ្យទី២នោះ បានប្រាប់នាងថា នាងមានប្រតិកម្មស្បែក ឬអាលែកហ្ស៊ីស្បែក។ ដូច្នេះ គាត់ក៏បានឱ្យថ្នាំនាងលេបជាហូរហែមក។ដោយស្ថានភាពកាន់តែពុំសូវស្រួល ពោលគឺនាង នាងចាប់ផ្តើមឡើងកន្ទួលក្រហមពេញដងខ្លួន ដៃ ជើង ហើយក្តៅខ្លួនខ្លាំងថែមទៀត។ចុងក្រោយ ទើបក្រុមគ្រួសារបញ្ជូននាងទៅកាន់មន្ទីរពេទ្យធំមួយ ទើបគ្រូពេទ្យក៏បានចាក់ថ្នាំឱ្យនាង និងរកឃើញថា នាងមានបញ្ហាទាក់ទិនទៅនឹងប្រព័ន្ធភាពស៊ាំអតុល្យភាព ដែលកត្តានេះកើតឡើងដោយសារនាងគេងពុំបានគ្រប់គ្រាន់។
កន្ទួលក្រហមលើរាងកាយអ្នកនាង Kerdmee
កន្ទួលក្រហមលើដៃអ្នកនាង Kerdmee
បច្ចុប្បន្ន អ្នកនាង Kerdmee ត្រូវសម្រាកគេងពេទ្យមួយរយៈសិនដើម្បីតាមដានស្ថានភាពរបស់នាងបន្ថែមទៀត។យ៉ាងណាមិញ គ្រូពេទ្យក៏បានផ្តល់ជាដំបូន្មានទៅកាន់មនុស្សទូទៅឱ្យដេកឱ្យបានគ្រប់គ្រាន់ ព្រោះការដេកក៏ជាផ្នែកដ៏សំខាន់មួយក្នុងការថែរក្សាសុខភាពរបស់យើងឱ្យបានល្អផងដែរ៕