និស្សិត​កម្ពុជា​ ចូលរួម​កម្មវិធី​ភាពជាអ្នកដឹកនាំ​ និង​សកម្មភាព​អភិវឌ្ឍន៍សង្គម​ នៅក្នុង​ការបោះជំរំ​អាស៊ាន រៀបចំ​ដោយ​ SCG!

  • ព្រហស្បតិ៍ ២៩ សីហា, ២០១៩ ១០:២៩
ភ្នំពេញ៖ ក្រុមហ៊ុនផលិត​ស៊ីម៉ងត៍​ឈាន​មុខ​គេ​មួយ​នៅក្នុង​អាស៊ាន បានរៀបចំ​ព្រឹត្តិការណ៍​ជំរំ​ពហុវប្បធម៌​មួយ​ ដែលមាន​ឈ្មោះថា «SCG ចែករំលែក​ក្ដី​សុបិនអាស៊ាន» ពីថ្ងៃទី២៣ ដល់ថ្ងៃ​ទី​២៦ សីហា ២០១៩ នៅក្នុង​ប្រទេសថៃ ដោយ​មាន​និស្សិតចូលរួម​​ជាង ៧០ នាក់ មកពី៧ប្រទេស គឺ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា ហ្វ៊ីលីពីន ថៃ និងវៀតណាម ។ ព្រឹត្តិការណ៍នេះធ្វើឡើង​ដើម្បី​ផ្ដល់​ចំណេះ​ដឹង​ និង​ការអភិវឌ្ឍ​ន៍យុវជន​ដល់និស្សិត​ដែល​ចូលរួម ។
កម្មវិធី​ភាពជាអ្នកដឹកនាំ​ និង​សកម្មភាព​អភិវឌ្ឍន៍សង្គម​
ក្នុងអំឡុងពេល​៥ថ្ងៃ និស្សិត​មកពី​បណ្ដា​ប្រទេស​អាស៊ាន​ទាំងនេះ បាន​ធ្វើ​ទស្សនកិច្ច​នៅ​ឯទីស្នាក់ការកណ្ដាល​របស់ SCG ដែលនៅទីនោះ​ពួកគេ​បាន​ស្ដាប់​បទបាឋកថា​របស់​ប្រធាន​ និង​អគ្គនាយក​ SCG ស្ដីពី​ភាព​ជាអ្នកដឹកនាំ និង​ទំនួល​ខុសត្រូវ​សង្គមរបស់​ក្រុមហ៊ុន​សាជីវកម្ម។
កម្មវិធី​ភាពជាអ្នកដឹកនាំ​ និង​សកម្មភាព​អភិវឌ្ឍន៍សង្គម​
ទន្ទឹមនឹង​នេះនិស្សិត​ទាំង ៧៣ នាក់ ក៏បាន​ចូលរួម​សិក្ខាសាលាស្ដីពី «ការស្គាល់ខ្លួនឯង» និង​ «ការអភិវឌ្ឍ​ភាព​ជាអ្នក​ដឹកនាំ​» ព្រមទាំង​បានទៅទស្សនកិច្ច​គម្រោង​​អភិវឌ្ឍន៍​សង្គម​នានារបស់ SCG នៅខេត្ត​រ៉ាក់យ៉ង ចម្ងាយ​ប្រហែល ១៨០ គីឡូម៉ែត្រ ​ពីទីក្រុង​បាងកកផង​ដែរ ។
កម្មវិធី​ភាពជាអ្នកដឹកនាំ​ និង​សកម្មភាព​អភិវឌ្ឍន៍សង្គម​
នៅឯខេត្ត​រ៉ាក់យ៉ង និស្សិត​អាស៊ាន​ទាំងនេះមិនត្រឹមតែបានរៀនសូត្រ​ និងស្វែង​យល់​អំពី​សកម្មភាព​អភិវឌ្ឍន៍សង្គម​ ដែល​ SCG បាន​ជួយ​ដល់​ជីវភាព​របស់​សហគមន៍​មូលដ្ឋាន​ប៉ុណ្ណោះ​នោះទេ ប៉ុន្តែក៏បាន​ចូលរួម​ធ្វើ​សកម្មភាព​សហគមន៍​ដោយ​ផ្ទាល់​ផង​ដែរដូចជា ការ​សង់​ «ផ្ទះ​ជម្រក​ត្រី» ដោយ​ប្រើ​សំណល់​បំពង់​ផ្លាស្ទិក ។ចំពោះ​និស្សិត​កម្ពុជា កញ្ញា ឆន ចន្ទពិសី នេះ​ជា​លើក​ដំបូង​បង្អស់​ហើយ​របស់​កញ្ញា ដែល​បាន​ជួប​ជុំ​ជាមួយមិត្តភក្ដិ​មកពីប្រទេស​អាស៊ាននៅក្នុង​ព្រឹត្តិការណ៍ជំរំ​ថ្នាក់​តំបន់​បែប​នេះ​។ កញ្ញា ពិសី ស្ថិត​​ក្នុង​ចំណោម​និស្សិត​១០នាក់ មកពីកម្ពុជា ដែល​បាន​ទទួល​អាហារូបករណ៍​ពី SCG និង​បាន​មក​ចូលរួម​ព្រឹត្តិការណ៍ជំរំ​ ៥ ថ្ងៃ នៅ​ទីក្រុង​បាងកក និង​នៅខេត្ត​រ៉ាក់យ៉ង ប្រទេស​ថៃ​នេះ ។កញ្ញា ពិសី និយាយ​យ៉ាង​ដូច្នេះថា៖ដូចគ្នា​នឹង​កញ្ញា ពិសី ដែរ យុវនិស្សិត​ ខាន់ សំណាង ដែល​បច្ចុប្បន្នសិក្សា​ផ្នែក​វិស្វកម្ម​ស៊ីវិល ក្រោម​អាហារូបករណ៍របស់ SCG ក៏​មាន​ក្ដី​រំភើប​អំពី​ការ​ចូលរួម​ព្រឹត្តិការណ៍​ជំរំ​នេះដែរ ។ យុវជន សំណាង និយាយយ៉ាង​ដូច្នេះ៖
កម្មវិធី​ភាពជាអ្នកដឹកនាំ​ និង​សកម្មភាព​អភិវឌ្ឍន៍សង្គម​
ទាំងកញ្ញា ពិសី និង​យុវជន សំណាង និយាយថា ពួកគេ​នឹង​យក​បទពិសោធន៍​និង​ចំណេះ​ដឹង​ដែល​បាន​រៀនសូត្រ​ពី​ព្រឹត្តិការណ៍​ជំរំ​នៅថៃ​នេះ ទៅចែករំលែក​ជាមួយ​មិត្ត​ភក្ដិ​នៅកម្ពុជា ។ កញ្ញា ពិសី និយាយ​ដូច្នេះ​ថា៖រីឯ​យុវជន សំណាង វិញ បន្ថែមថា៖និស្សិត​មកពី ៧ ប្រទេសនេះ បាន​ចងក្រង​គ្នា​ជា​បណ្ដាញនៅទូទាំង​អាស៊ាន សម្រាប់​​​កិច្ច​អភិវឌ្ឍន៍​ប្រកប​ដោយចីរភាពនៅក្នុង​តំបន់ ។
កម្មវិធី​ភាពជាអ្នកដឹកនាំ​ និង​សកម្មភាព​អភិវឌ្ឍន៍សង្គម​
កម្មវិធី​ភាពជាអ្នកដឹកនាំ​ និង​សកម្មភាព​អភិវឌ្ឍន៍សង្គម​
នៅក្រោយ​ព្រឹត្តិការណ៍ជំរំ​នេះ និស្សិត​អាស៊ាន​ទាំង​ ៧៣ នាក់ ដែលមកពី​ ៧ ប្រទេសនេះ ក៏​បាន​ចូលរួម​នៅក្នុង​សន្និសីទ​តំបន់​ស្ដីពីការអភិវឌ្ឍ​ដោយ​ចីរភាព ដែលរៀបចំ​ដោយ​ SCG នៅក្នុង​ទីក្រុង​បាងកកផងដែរ នាថ្ងៃទី២៦ សីហា ២០១៩ ។ នៅក្នុង​សន្និសីទ​នេះ ពួកគេ​បាន​ស្ដាប់​អំពី​គោល​គំនិត​សេដ្ឋកិច្ច​វិលជុំ (circular economy) និង​ការគ្រប់​គ្រង​សំណល់ ព្រមទាំង​ត្រូវ​បាន​ផ្ដល់​​ឱកាសឲ្យ​ចែករំលែក​កង្វល់​របស់ពួកគេ​អំពី​បញ្ហា​បរិស្ថាន ទៅដល់​មេដឹកនាំធុរកិច្ច តំណាងរដ្ឋាភិបាល អង្គការ​អន្តររដ្ឋាភិបាល និង​អង្គការ​សហប្រជាជាតិ ដែលចូលរួមនៅ​ក្នុង​សន្និសីទ​នេះ​ផងដែរ ៕