ចម្រៀងពិរោះយ៉ាងនេះហើយ V នៅតែត្រូវការសម្លេងជំនួយពីសមាជិកម្នាក់នេះទៀត ពេលដែលថតបទថ្មី

កូរ៉េខាងត្បូង ៖ ដូចប្រិយមិត្តបានជ្រាបរួចជាស្រេច រាល់សមាជិកក្រុម BTS ម្នាក់ៗ គឺសុទ្ធសឹងតែជាមនុស្សមានទេពកោសល្យ ពួកគេព្យាយាមស្វែងរក មធ្យាបាយដើម្បីបង្កើនសមត្ថភាព របស់ខ្លួនឯង ក៏ដូចជាបង្កើតស្ទាយ៏នៃផលិតចម្រៀងថ្មីៗជាហូហែ សព្វគ្រប់បែបយ៉ាងដែលពួកគេធ្វើនេះ គឺដើម្បីបំពេញតម្រូវការរបស់ក្រុមអ្នកគាំទ្រ និងក្ដីស្រមៃរបស់ខ្លួនឯង។ក្នុងនោះដែរ សម្រាប់សមាជិករូបសង្ហា ដែលល្បីថាមានសម្លេងខ្ពស់ល្អ មិនងាយនឹងរកបានដូចជា V ថ្មីៗនេះទើបតែត្រូវបានគេរកឃើញថា លោកមានរូបមន្តពិសេសមួយ ដើម្បីផលិតចម្រៀងថ្មី។ជឿថាមានមនុស្សមិនច្រើននាក់នោះទេ ដែលចាប់អារម្មណ៍ដឹងពីចំណុចនេះ។ តាមពិតទៅ គ្មានអ្នកណាឆ្ងាយនោះទេ សមាជិកកូនពៅរបស់ BTS គឺ Jungkook ជាជំនួយការផ្នែកសម្លេងរបស់ V នៅពេលដែលចេញចម្រៀងថ្មីៗម្ដងៗ។នេះបើយោងតាមវីដេអូមួយ បានបង្ហាញថា ខណៈពេលដែល V កំពុងថតចម្រៀង 4 O’Clock ដែលលោកនិពន្ធឡើងមក ពេលនោះ V បាននិយាយថា លោកពិតជាត្រូវការសម្លេងរបស់ Jungkook មកច្រៀងបន្ទរ ដើម្បីបំពេញបន្ថែមចំណុចខ្វះខាតមួយចំនួន។យ៉ាងណាមិញ នេះមិនមែនជាលើកដំបូងឡើយដែល V គិតបែបនោះ ព្រោះតាំងពីពេលថតសម្លេងបទ Hold Me Tight ម្លេះ V ក៏ទទួលបានជំនួយពី Jungkook បែបនេះដែរ វាជាហេតុធ្វើឲ្យ V គិតថា ការមានសម្លេងរបស់ Jungkook បន្ទរពីក្រោយ ធ្វើឲ្យសម្លេងរបស់ខ្លួន កាន់តែមានភាពអស្ចារ្យ ថែមមួយកម្រិតទៀត។ ប៉ុន្តែគួរឲ្យលោកស្ដាយ 4 O’Clock គឺគ្មានសម្លេងជំនួយពី Jungkook ឡើយ V ពិតជាអាចធ្វើបានដោយភាពជឿជាក់ បន្ទាប់ការខិតខំប្រឹងប្រែង ថតសម្លេងបទនេះជាច្រើនដង៕ទស្សនារូបភាពខាងក្រោម ៖
រូបភាព V
រូបភាព V
រូបភាព V
រូបភាព V និង Jungkook
រូបភាព V និង Jungkook