សម្តីនាងចំប៉ីថា ​«​អា​ថោក​ឯង​ផឹក​ជា​មួយ​ពួក​អា​អស់​ហ្នឹងធ្វើ​អី​? មក​ដេក​​ភ្លាម​»​… ដេរអស់១០០ថ្នេរ (មានវីដេអូ)

  • ព្រហស្បតិ៍ ២៩ សីហា, ២០១៩ ១០:៣៦
ខេត្តកណ្ដាល​ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ហិង្សាមួយ​ក្រោយ​ស្ត្រី​ម្នាក់​ឈ្មោះ​ចំ​ប៉ីឃើញ​ប្តី​របស់​ខ្លួនកំពុង​ អង្គុយ​ផឹក​ស៊ីជាមួយ​មន្ត្រី​យោធា​​ក៏​ស្រែកហៅ​ឱ្យ​ទៅ​ដេក​ ប៉ុន្តែ​នាង​មិន​បាន​ហៅ​ស្រួលបួល​ទេ​ គឺ​​ស្រែក​​​ពី​ចម្ងាយ​ទាំង​កំហឹង​ថា ​«​អា​ថោក​ឯង​ផឹក​ជាមួយ​ពួក​អា​អស់​នឹង​​ធ្វើ​អី​? មក​ដេក​ភ្លាម​» ។​ពេល​នោះ​បុរស​ជា​ប្ដី​មិន​បាន​ក្រោ​កឡើយ បែរជា​យោធា​ដែលជាអ្នកហៅប្តីស្ត្រីនោះ​ផឹក​ជាមួយ​ ​​អាក់​អន់​ស្រពន់ចិត្ត ហើយ​បាន​ចាប់​ប្ដី​នាង​ចំ​ប៉ីនោះចេញ​តាំងពី​កន្លែង​ផឹក​ស៊ី ​រហូត​ដល់​មុខ​បន្ទប់​ជួល ​។​ ភ្លាម​នោះ​ ប្ដី​នាង​ចំ​ប៉ីខឹង​មន្ត្រី​យោធា​រុញច្រាន​ខ្លួន ​ក៏​រើស​ដុំ​ថ្ម​វាយ​ត្រូវ​ត្រចៀក ​ទើប​យោធា​រូប​នោះរ​ត់ទៅ​យក​កាំបិត​បុ័ង​តោ​កាប់​រយះ​ក្បាល​៥​កន្លែង ហើយ​គ្រូពេទ្យ​បាន​ដេរ​ចំនួន​១០០​ថ្នរ បន្ទាប់​មក​ជន​ដៃដល់​ក៏​ត្រូវ​នគរ​បាល​​ព្រហ្មទណ្ឌ​ស្រុក​អង្គស្នួល​ឃាត់ខ្លួន​។ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៧ សីហា​ នៅ​ក្នុងភូមិ​ត្រពាំង​​​​រាំង ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្តកណ្តាល​ ។ ​បុរស​ជាប្តី​ឈ្មោះ​ សួង បូ​រី អាយុ​៣០​ឆ្នាំ ​​ស្នាក់​នៅ​ក្នុង ភូមិ​កើតហេតុ​ខាងលើ (រង​របួស​រយះ​ក្បាល​​​៥​កន្លែង និង​ត្រូវ​គ្រូពេទ្យ​ដេរ​ចំនួន​១០០​ថ្នេរ​) ឯនាង​ប្រពន្ធ​ឈ្មោះ​ ឈួ​ន ចំ​ប៉ី ។​ ចំណែក​មន្ត្រីយោធា​ឈ្មោះ​ ពិន ចាន់​នី អាយុ​៣៥​ឆ្នាំ ស្នាក់​នៅ​ក្នុងភូមិ​ជាមួយ​គ្នា​នោះ​ដែរ​។នគរបាល​បាន​ឲ្យ​ដឹង​ទៀតថា ​រឿង​ទំនាស់​រហូត​ឈាន​ដល់​ការ​វាយ​​កាប់​គ្នា​នេះ​ គឺ​បង្ក​ឡើង​ដោយសារ​តែ​ពាក្យ​សម្ដី​ដ៏​អសុរោះរបស់​នាង​ចំ​ប៉ី ដែល​ជា​ប្រពន្ធ​របស់​បុរស​រង​គ្រោះ ។ ​​ប្រភព​បន្ត​ថា ខណៈនោះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់​យ៉ាង​ខ្លាំង​ហើយ ​ដែល​​​ជន​ដៃដល់​(យោធា)បាន​ព្យាយាម​រត់គេច​ខ្លួន ​ប៉ុន្តែ​ក្រោយមក​នគរ​បាល​ប្រើ​ជំនាញ​ពិស​សេស ​ទើប​ឈាន​ដល់​ការ​ចាប់ខ្លួន​បាន ។