ប្រពៃណាស់! ហ្វ្រេសស៊ី យកមុងជ្រលក់ថ្នាំទៅចែកអ្នកជំងឺដល់ពេទ្យហ្មង! (មានវីដេអូ)

  • ព្រហស្បតិ៍ ២៩ សីហា, ២០១៩ ១២:៣៧
ភ្នំពេញ៖ គ្រុនឈាម ជាជំងឺដ៏កាចសហាវដែលអាចកើតលើគ្រប់វ័យ និងអាចសម្លាប់មនុស្សបាន។ សព្វថ្ងៃនេះជម្ងឺគ្រុនឈាមបានរីករាលដាលយ៉ាងខ្លាំងទូទាំងប្រទេសកម្ពុជា ដែលចំនួនអ្នកជំងឺគ្រុនឈាមនៅមន្ទីពេទ្យធំៗជាច្រើនកាន់តែកើនឡើងឥតឈប់ឈរ។
ហ្វ្រេសស៊ី យកមុងជ្រលក់ថ្នាំ ទៅចែកអ្នកជំងឺ
ហេតុនេះទើបក្រុមហ៊ុនទឹកផ្លែឈើ ហ្វ្រេសស៊ី សហការជាមួយមន្ទី និងក្រសួងសុខាភិបាលរាជធានីភ្នំពេញ រៀបចំបង្កើតកម្មវិធីប្រយុទ្ធប្រឆាំងជំងឺគ្រុនឈាមមួយឡើងចាប់ពីថ្ងៃទី២ ដល់ទី៥ ខែកញ្ញានេះ នៅទូទាំងរាជធានីភ្នំពេញ ដែលកម្មវិធីនេះនឹងមានការចែកមុងជ្រលក់ថ្នាំដោយឥតគិតថ្លៃ ការណែនាំបង្ការខ្លួនពីជំងឺគ្រុនឈាម និងកម្មវិធីសំខាន់ៗជាច្រើនទៀត។
ហ្វ្រេសស៊ី យកមុងជ្រលក់ថ្នាំ ទៅចែកអ្នកជំងឺ
ដោយឡែកនៅថ្ងៃទី២ ខែកញ្ញានេះ ក្រុមហ៊ុនទឹកផ្លែឈើ ហ្វ្រេសស៊ី ក៏នឹងយកមុងជ្រលក់ថ្នាំចំនួនជាង ៦០០ មុង ទៅចែកដល់អ្នកជំងឺទាំងអស់ក្នុងមន្ទីពេទ្យកុមារជាតិ ដោយឥតគិតថ្លៃផងដែរ។
ហ្វ្រេសស៊ី យកមុងជ្រលក់ថ្នាំ ទៅចែកអ្នកជំងឺ
មុងជ្រលក់ថ្នាំទាំងនេះនឹងជួយការពារអ្នកជំងឺ ជាពិសេសប្អូនៗកុមារទាំងអស់ឲ្យបានរួចផុសពីជំងឺគ្រុនឈាមដ៏កាចសាហាវ និងជួយឲ្យស្ថានភាពជំងឺបានធូរស្រាល។ ក្រៅពីនេះនៅមានមុងជ្រលក់ថ្នាំជាច្រើនពាន់មុងទៀត ក៏នឹងត្រូវចែកជូនដល់ប្រជាពលរដ្ឋគ្រប់ខណ្ឌទូទាំងរាជធានីភ្នំពេញផងដែរ។
ហ្វ្រេសស៊ី យកមុងជ្រលក់ថ្នាំ ទៅចែកអ្នកជំងឺ
ក្រុមហ៊ុនទឹកផ្លែឈើ ហ្វ្រេសស៊ី ក៏បានអំពាវនាវដល់បងប្អូនទាំងអស់ ជាពិសេសប្អូនៗកុមារសូមមានការប្រុងប្រយ័ត្នការពារកុំឲ្យមូសខ្លាខាំឲ្យសោះ ព្រោះបើកើតជំងឺគ្រុនឈាមហើយ ហើយយឺតពេលក្នុងការព្យាបាលតែបន្តិច នោះអ្នកជំងឺនឹងមានគ្រោះថ្នាក់ដល់ជីវិត៕
ហ្វ្រេសស៊ី យកមុងជ្រលក់ថ្នាំ ទៅចែកអ្នកជំងឺ