ថា Rosé ទៅស្អាត តែមកមើលសម្រស់បងស្រីនាងវិញក៏មិនណយដែរ ហើយថែមទាំងស្រដៀងតារាល្បីៗ ទាំងនេះទៀត!

កូរ៉េខាងត្បូង៖ កាលពីពេលថ្មីៗនេះ​ អ្នកប្រើប្រាស់បណ្តាញសង្គម មានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើរូបសម្រស់របស់បងស្រី តារាចម្រៀងវ័យក្មេងRosé សមាជិកមួយរូបក្នុងក្រុម BLACKPINK។ ដោយបងស្រីរបស់Rosé មានឈ្មោះថា Alice មានអាយុបងនាង៤ឆ្នាំ ហើយបានបញ្ចប់ការសិក្សាខាងផ្នែកច្បាប់ នៅសាកលវិទ្យាមួយក្នុងប្រទេសអូស្ត្រាលី។ មួយគ្នានេះ គួរឲ្យដឹងផងដែរថា សូម្បីតែប៉ារបស់នាងក៏ជាអ្នកច្បាប់មួយរូប នៅក្នុងប្រទេសអូស្រ្តាលីដែរ។ ក្រៅពីភាពស្រស់ស្អាត អ្នកគាំទ្រថែមទាំងចាប់អារម្មណ៍ថា Alice មានមុខមាត់ស្រដៀងទៅនឹងតារាស្រីល្បីៗនៅក្នុងប្រទេសកូរ៉េជាច្រើនរូប ដូចជាUee ក្រុមAfter School  តារាចម្រៀងស្រីPark Ji Yoon និងតារាសម្តែងស្រីPark Bo-young។ ម្យ៉ាងវិញទៀតអ្នកគាំទ្រថែមទាំងនិយាយថា មុខមាត់របស់នាងមានភាពស្រស់ស្អាតខ្លាំង មិនចាញ់ប្អូនស្រីនោះទេ ហើយបើចង់ធ្វើជាតារាក៏បានដែរ ព្រោះតែមុខអំណោយផលស្រាប់៕ចង់ជ្រាបច្បាស់ទស្សនារូបភាពខាងក្រោម៖
Rosé
Rosé
Alice បងស្រីរបស់Rosé
Alice បងស្រីរបស់Rosé
Alice បងស្រីរបស់Rosé
Alice បងស្រីរបស់Rosé
Alice បងស្រីរបស់Rosé
Alice បងស្រីរបស់Rosé
Uee ក្រុមAfter School
Park Ji Yoon
Park Bo-young