ម្ដាយស្រក់ទឹកភ្នែក ពេលដឹងថាកូនប្រុសបញ្ចប់ការសិក្សាថ្នាក់បរិញាប័ត្រក្រោយពីរៀន៧ឆ្នាំ (មានវីដេអូ)

  • ព្រហស្បតិ៍ ២៩ សីហា, ២០១៩ ១៤:២៤
ហ្វីលីពីន៖ ស្រ្តីជាម្ដាយសប្បាយចិត្តទប់ទឹកភ្នែកមិនបាន នៅពេលដឹងថាកូនប្រុសរបស់គាត់បានបញ្ចប់ការសិក្សាថ្នាក់បរិញាប័ត្រក្រោយពីរៀនអស់រយៈពេល៧ឆ្នាំ។ប្រភពបានឲ្យដឹងថា លោក Jerue បានរៀបចំការហូបអាហារពេលល្ងាចនៅភោជនីយដ្ឋានមួយកន្លែងនៅក្នុងទីក្រុង Muntinlupa ប្រទេសហ្វីលីពីន កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩កន្លងទៅនេះ ដើម្បីប្រាប់ដំណឹងល្អទៅកាន់ម្ដាយ។យោងតាមវីដេអូដែលបានបង្ហោះដោយគណនី Twitter របស់លោក Jerue បានបង្ហាញឲ្យឃើញថា លោក Jerue បានហុចកញ្ចប់សម្លៀកបំពាក់ទទួលសញ្ញាប័ត្រទៅឲ្យម្ដាយ ធ្វើឲ្យម្ដាយឃើញហើយសប្បាយចិត្ត ស្រក់ទឹកភ្នែកក្រោយពីដឹងថា ទីបំផុតកូនប្រុសរបស់គាត់បានរៀនចប់ហើយ វាជាដំណឹងដែលគាត់រង់ចាំជាយូរណាស់មកហើយ។ លោក Jersue បាននិយាយថា៖
ទិដ្ឋភាពថ្ងៃនោះ
ប្រភពបានបន្ដថា លោក Jersue បានចំណាយពេលយ៉ាងយូរដើម្បីបញ្ចប់ការសិក្សា ដោយសារតែលោកធ្លាក់មុខវិជ្ជាជាច្រើន ដូចជាគណិតវិទ្យា និងសេដ្ឋកិច្ចជាដើម។ ក្រោយពីបញ្ចប់ការសិក្សារួចមក លោកនឹងសម្រាកលំហែកាយមួយរយៈសិន ទើបស្វែងរកការងារផ្នែកទីផ្សារដែលជាជំនាញដែលលោករៀន។គួរឲ្យដឹងដែរថា វីដេអូដែលបានបង្ហោះនៅលើបណ្ដាញសង្គម Twitter កំពុងមានភាពល្បីល្បាញ និងមានអ្នកទស្សនាចំនួនប្រមាណជិត៤សែនដងផងដែរ៕សូមទស្សនាវីដេអូខាងក្រោម៖