ពពោះ គួរចៀសវាងអាហារ ភេសជ្ជៈទាំងនេះ ព្រោះ...!

  • ព្រហស្បតិ៍ ២៩ សីហា, ២០១៩ ១៣:៤៥
ពេល​មាន​ផ្ទៃ​ពោះ ប្រព័ន្ធ​ភាព​ស៊ាំ​រាង​កាយ​ និង​ប្រព័ន្ធ​រំលាយ​អាហារ យើង​នឹង​ចុះ​ទន់​ខ្សោយងាយ​នឹង​មានបញ្ហា​សុខភាព​កើត​ឡើង ដោយ​សារ​អាហារយើង​ញ៉ាំ​ណាស់។ គ្នាយើង​ដឹង​អត់? បើ​ញ៉ាំ​អាហារ​មិន​ត្រឹម​ត្រូវ ​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​មាន​បញ្ហា​ឈឺ​ចុក​ចាប់​ប៉ុណ្ណោះ​ទេ កូនយើង​ក្នុង​ផ្ទៃក៏​រងផល​ប៉ះពាល់​​ដែរ។ ដើម្បី​សុវត្ថិភាពគ្នា​យើង​ និងគភ៌​ក្នុង​ផ្ទៃ “Hello គ្រូពេទ្យ” ​ប្រាប់​ពី​អាហារ ភេសជ្ជៈ​មួយ​ចំនួន គ្នា​យើង​មិន​គួរ​ញ៉ាំ​ពេល​ពពោះ​។១- ស្រា​ក្រឡុកស្រីៗ​ជា​ច្រើន​ជឿ​ថា ​ស្រា​ក្រឡុក​មិន​ធ្វើ​ឲ្យ​​ប៉ះ​ពាល់​ដល់​សុខភាព​នោះ​ទេ ប៉ុន្តែ​អ្នក​ជំនាញ​សុខាភិបាល នៃ​ បាន​ច្រាន​ចោល​គំនិត​នេះ។ អ្នក​ជំនាញមក​ពី​វិទ្យាស្ថាន​ផ្នែក​ជំងឺ​កុមារ ក៏​ដូច​ជា​​សមាគម​គ្រូពេទ្យ​សម្ភព​ និង​រោគ​ស្ត្រី នៅ​អាមេរិក លើក​ឡើង​ថា អំឡុង​ពេល​ពពោះ ត្រឹម​កម្រិត​ជាតិ​អាល់កុល​តែ​បន្តិច​ ក៏​រាប់​ថា​មិន​មាន​សុវត្ថិភាព​ដែរ។ ជំនួសឲ្យ​​ស្រា​ក្រឡុក ស្រីៗ​គ្នា​យើង​ គួរផឹកទឹក​ផ្លែ​ឈើ លាយ​ជាមួយ​ទឹក​សូដា (Sparkling Water) អាច​បន្ថែម​ជាមួយ​​ជីអង្កាម និង​ដាក់​ក្នុង​កែវ​របស់​ស្រា​ក្រឡុក​វិញ។ ទាំង​នេះ ​គឺ​គ្រប់​គ្រាន់​សម្រាប់​សុខភាព ពិសេស​​បង្កើត​បរិយាកាសរីក​រាយ​​នៅ​ថ្ងៃឈប់​សម្រាក​បាន។២- ភេសជ្ជៈ Eggnog Eggnog ជាភេសជ្ជៈ​មួយ​ប្រភេទ ក្រឡុក​លាយ​ជាមួយ​ ស៊ុត ស្ករ និង​ស្រា ហើយ​ទោះ​បី​លាយ​ជាមួយ​ស្រា ​ឬមិន​លាយ​​ក៏​ដោយ ក៏​មិន​ល្អ​សម្រាប់គ្នា​យើង​កំពុង​ពពោះ​ដែរ។ មូល​ហេតុ​ គឺ​ថា ភេសជ្ជៈ​ប្រភេទ​នេះ ត្រូវ​លាយ​ជា​មួយ​ស៊ុត​ឆៅ ឬ​មិន​បាន​ចម្អិន​ឆ្អិន​ល្អ ​អាច​មាន​បាក់តេរី សាម៉ុនណែឡា (Salmonella bacter) ដែល​ជា​បាក់តេរី​បង្ក​ជំងឺ​គ្រុន​ពោះវៀន ផ្ទុក​នៅ​ក្នុង​នោះ។ ​បើ​គ្នា​យើង​​ចូល​ចិត្ត​ភេសជ្ជៈ​នេះ​ខ្លាំង ​គួរ​តែ​ទិញ​ភេសជ្ជៈ​នេះ​ ដែល​ផលិតចេញ​ពីរោង​ចក្រ ព្រោះ​វា​ផលិត​ឡើង​ដោយ​បាន​សម្លាប់​មេរោគ​លើ​ស៊ុត​ ដូច​នេះ​ហើយ ​អាច​មាន​សុវត្ថិភាព។ នេះ​បើ​យោង​តាមមជ្ឈមណ្ឌល​ការពារ​ និង​គ្រប់​គ្រង​ជំងឺ នៅ​អាមេរិក។៣- ទឹក​ប៉ោមទឹក​ប៉ោម​ស្រស់ ក៏​​ជា​ភេសជ្ជៈ​​គួរ​ចៀសវាង​ដូច​គ្នា​ ព្រោះ​​ទឹក​ប៉ោម​​ធ្វើ​ខ្លួន​ឯង ​មិន​បាន​សម្លាប់​មេរោគ អាច​មាន​បាក់តេរី ដូច​ជា E.Coli និង Salmonella នៅ​ក្នុង​នោះ​បាន។ គួរ​ចៀស​វាង​ភេសជ្ជៈនេះ​ ឬ​​អាច​រកទិញ​ទឹក​ប៉ោម ផលិត​ និង​សម្លាប់​មេរោគ​បាន​តាមទី​​ផ្សារបាន។ ផ្ទុយ​ទៅ​វិញ ​យើង​អាច​ញ៉ាំ​ផ្លែ​ប៉ម​ស្រស់ ព្រោះ​ជួយ​សុខភាព​ពេល​ពពោះ កាន់​តែ​ល្អ។៤- សាច់​មាន់ Turkeyមិន​មែន​មាន​ន័យ​ថា​ ស្រីៗ​ពពោះ មិន​អាច​ញ៉ាំ​សាច់​សត្វ​មាន់​នេះ​បាន​ទេ​ ប៉ុន្តែ​ក៏​មិន​ត្រូវ​ញ៉ាំ​សាច់​មាន់​ទួរគី ចម្អិនមិន​ឆ្អិនល្អ​ដែរ។ ​អាច​ញ៉ាំ​ ​បាន​​បើ​សាច់​ខាង​ បាន​ចម្អិនក្នុង​​សីតុណ្ហភាព ៧៤ ​អង្សារ​សេ។ សាច់​សត្វ​ស្លាប ចម្អិន​មិន​ល្អ​អាច​មាន​បាក់តេរី​ និង​ប៉ារាស៊ីត ​ដូច​ជា E. Coli Trichinella និង​ Toxoplasma។៥- សាច់ស្មា ឬសាច់ទ្រូង (Brisket)ដូច​ទៅ​នឹង​សាច់​មាន់​ទួរគី សាច់សត្វ​ត្រង់ស្មា និងទ្រូង គឺ​មិន​មាន​សុវត្ថិភាព​គ្រប់​គ្រាន់ទេ ​បើ​មិន​បានចម្អិត​ឲ្យ​​ដល់​សីតុណ្ហភាព ៧៤​ អង្សារ​សេ ព្រោះ​បាក់តេរី​នៅ​ខាង​ក្នុង មិន​បាន​សម្លាប់​អស់នៅ​ឡើយ។៦- ឈីស​ទន់ឈីស​ទន់ ជា​ទូទៅ​មាន​ដាក់​នៅតាម​​កន្លែងអាហារ​ប៊ូហ្វេ។ ទោះយ៉ាង​នេះ​ក្ដី ស្រីៗ​មាន​ផ្ទៃ​ពោះ​ អាច​រីករាយ​ញ៉ាំ​វាបាន​ បើ​សិន​ឈឺស​ទាំង​នោះ​បាន​សម្លាប់​មេរោគ។ ឈីស​ អាច​​ផលិត​ឡើង​ដោយ​ទឹកដោះ​គោ​ស្រាស់ និង​អាច​មាន​ជំងឺ​​បង្ករ​ដោយ​បាក់តេរី​ក្នុង​ទឹក​ដោះ (Listeria) ហើយ​បើ​ទោះ​ជំងឺ​នេះ​ មិន​ងាយ​ឆ្លង​ចំពោះ​មនុស្ស​ទូទៅ​ក៏​ពិត​មែន ប៉ុន្តែ​ចំពោះ​ស្រីព​ពោះ ងាយ​ឆ្លង​ជំងឺ​ដល់​ទៅ ១៣​ដង បើ​ធៀប​នឹងគ្នា​យើង​គ្មាន​ផ្ទៃ​ពោះ។ ផ្ទុយ​ទៅ​វិញ ឈីស​​រឹង ​គឺ​មាន​សុវត្ថិភាព​ជាង ដូច​នេះ ​គួរ​ញ៉ាំ​ឈីសរឹង​វិញ​ល្អ​ជាង។៧- អាហារ​សល់យោង​តាម  នាយកដ្ឋាន​សុវត្ថិភាពចំណី​អាហារ នៃ​ក្រសួង​កសិកម្មអាមេរិក គ្រប់​អាហារ​ដែល​នៅ​ក្នុង​បន្ទប់​មាន​សីតុណ្ហភាព​ធម្មតា ច្រើន​ជាង ២ម៉ោង គួរ​តែ​កុំ​ញ៉ាំអី។ អាហារ​ប៊ូហ្វេនៅ​តែ​ភោជនីយដ្ឋាន ​ច្រើន​តែ​ទុក​ចោល​នៅ​ខាង​ក្រៅ ច្រើន​ម៉ោង ដោយ​មិន​គិត​ពី​គ្រោះ​ថ្នាក់ ចំពោះ​គ្នា​យើង​ដែល​ញ៉ាំ​នោះ​ទេ។ ដូច​នេះ អាហារ​នៅ​សល់ គួរ​តែ​ទុក​ក្នុង​ទូទឹក​កក ឲ្យ​​លឿន​តាម​ដែល​អាច​ធ្វើ​បាន ដើម្បី​ប្រាកដ​ថា​ គ្នា​យើង​កំពុងពពោះ មាន​បញ្ហា​សុខភាពដោយ​សារ​តែអាហារ​ទាំង​នោះ។ក្នុង​ករណី​មាន​សំណួរ ​ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet