Juventus និង AC Milan ប្រជែងគ្នាទិញយកកីឡាករវ័យក្មេងមួយរូបពី Arsenal

  • ព្រហស្បតិ៍ ២៩ សីហា, ២០១៩ ១៣:៥៩
អ៊ីតាលី៖ ក្រោយខ្សែបម្រើ Aaron Ramsey ផ្លាស់ទៅ Juventus នារដូវក្ដៅនេះ ពេលនេះកីឡាករដែលពោរពេញដោយទេពកោសល្យម្នាក់ទៀតរបស់ Arsenal អាចនឹងផ្លាស់ទៅអ៊ីតាលីនៅពេលឆាប់ៗនេះផងដែរ។ កីឡាករវ័យ ១៧ឆ្នាំរបស់យុវជនជម្រើសជាតិអង់គ្លេស និង Arsenal កីឡាករ Sam Greenwood កំពុងស្ថិតនៅក្នុងការតាមប្រមាញ់ពីសំណាក់ក្លិបយក្ស ២នៅអ៊ីតាលគឺ AC Milan និង Juventus ក្រោយរូបគេបង្ហាញទម្រង់លេងបានយ៉ាងល្អក្នុងពាន U17 European Championship។
កីឡាករSam Greenwood
ក្រៅពីក្លិបនៅអ៊ីតាលីទាំងពីរនេះ Greenwood ក៏ត្រូវបានគេដឹងថាកំពុងតែស្ថិតនៅក្នុងការចង់បានពីសំណាក់ក្លិបធំមួយនៅអាល្លឺម៉ង់ផងដែរ។ក្រោយផ្លាស់ពី Sunderland មកចូលរួមជាមួយ Arsenal កាលពីឆ្នាំ២០១៨ Greenwood បានអភិវឌ្ឍសមត្ថភាពរបស់ខ្លួនគួរឲ្យកត់សម្គាល់។ ជាក់ស្ដែង កាលពីរដូវកាលមុនក្នុងក្របខណ្ឌ Premier League U18 រូបគេអាចរកគ្រាប់បាល់បាន ១០គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន ៥ដង ក្នុងចំណោមការបង្ហាញខ្លួនសរុប ២១ប្រកួត ក្នុងនាមជាស្លាបស្ដាំ៕
កីឡាករ Sam Greenwood