ក្រោយរៀបការរួច ខ្ញុង កាន់តែប្រែសម្រស់ ស្អាតជាងមុន ខណៈកាន់តែឡើងកូដ!

ភ្នំពេញ៖ ក្រោយរស់នៅតស៊ូរកស៊ីជាមួយគ្នាអស់ពេលជាច្រើនឆ្នាំ តារាកំប្លែងស្រីដ៨មានប្រជាប្រិយភាព អ្នកនាងខ្ញុង បានសម្រេចចិត្តរៀបការជាមួយនឹងនាយកៃដ កាលពីពេលថ្មីៗនេះ ដែលមានការចូលរួមអបអរពីបណ្តាអ្នកគាំទ្រជាច្រើន ជាពិសេសមិត្តរួមសិល្បៈផងដែរ។ខណៈពេលដែលរៀបការរួចឃើញថា តារាស្រីរូបនេះកាន់តែមានប្រជាប្រិយភាព និងឡើងកូដខ្លាំងឡើង ក្រោយការងារសិល្បៈហាក់មមាញឹក ស្របពេលដែលការងារផ្ទាល់ខ្លួនក៏ទទួលបានជោគជ័យផងដែរ។ យ៉ាងណាមិញ បើនិយាយពីរូបសម្រស់របស់នាងវិញ ពេលនេះរូបមុខមាត់របស់នាង កាន់តែស្អាតប្លែកឡើងត្រឹមមួយរយៈពេលប៉ុន្មានខែមកនេះ ប្រែជាស្រស់ថ្លា និងក្មេងជាងវ័យជាងមុន ដែលពេលនេះជីវិតកាន់តែផ្លាសប្តូរ ជួបគូរពិត ដែលពោរពេញដោយសុភមង្គល។ក្រោយពីបានឃើញបែបនេះ បណ្តាអ្នកគាំទ្រជាច្រើន ពិតជាសរសើរដល់នាងដែលខិតខំតស៊ូទម្រាំមានដល់ថ្ងៃនេះ ធ្វើឲ្យខ្លួនផ្លាស់ប្តូច្រើន ទាំងជីវិត ក៏ដូចជារូបសម្រស់៕សូមទស្សនារូបភាពខាងក្រោមនេះ៖
អ្នកនាងខ្ញុង និងស្វាមី
អ្នកនាងខ្ញុង
សម្រស់ខ្ញុង ក្រោយរៀបការរួច
សម្រស់ខ្ញុង ក្រោយរៀបការរួច
សម្រស់ខ្ញុង ក្រោយរៀបការរួច
សម្រស់ខ្ញុង ក្រោយរៀបការរួច