ធ្លាប់ដឹងអត់ថា តើតារាស្រីរូបណាខ្លះជាអ្នករាំកំពូល ក្នុងចិត្តរបស់ Seulgi ក្រុម Red Velvet?

កូរ៉េខាងត្បូង ៖ កាលពីពេលថ្មីៗកន្លងទៅនេះ ខណៈពេលដែល Seulgi សមាជិកក្រុមចម្រៀង Red Velvet បានបង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍ MBC ក្នុងកម្មវិធី Weekly Idol តារាស្រីរូបនេះបានសាងភាពភ្ញាក់ផ្អើល ដល់ក្រុមអ្នកគាំទ្រជាច្រើន ដោយសារតែនាងបានលើកសរសើរពីតារាស្រីប៉ុន្មានដួងនេះ ប្រាប់អ្នកគាំទ្រជាសាធារណៈតែម្ដង។គួរបញ្ជាក់ផងដែរថា Seulgi បានបង្ហាញខ្លួន នៅក្នុងកម្មវិធី ពិធីករបានសួរទៅកាន់ Seulgi អំពីគំនិតរបស់នាង ថាតើអ្នកណាជាអ្នករាំដ៏ពូកែបំផុត? ភា្លមៗនោះនាងបានឆ្លើយតបថា ក្នុងគំនិតនាង គឺមានតារាស្រីជាច្រើនដែលមានកាយវិការល្អ និងប៉ិនប្រសព្វក្នុងការរាំ នាងពិបាកនឹងរៀបរាប់ឈ្មោះអស់ណាស់ ក្នុងនោះរួមមាន តារាចម្រៀងទោល Chungha សមាជិកក្រុម BLACKPINK គឺ Lisa សមាជិកក្រុម TWICE គឺ Momo សមាជិកក្រុម IZ*ONE គឺ Lee Chae Yeon ជាដើម៕ទស្សនារូបភាពខាងក្រោម ៖
រូបភាពSeulgi
រូបភាព Seulgi​ និង Chungha
រូបភាព Chungha
រូបភាព Lisa
រូបភាព Momo
រូបភាព Lee Chae Yeon