អបអរផង! ពេលនេះ អូស្រ្តាលីបើកសិទ្ធិឲ្យប្រជាជនខ្លួនរើសភេទខ្លួនឯងបានតាមចិត្ត ដាក់ក្នុងសំបុត្រកំណើត!

  • ព្រហស្បតិ៍ ២៩ សីហា, ២០១៩ ១៤:៣៤
អូស្រ្តាលី៖ នេះជាដំណឹងដ៏គួរឲ្យអបអរសាទរមួយ សម្រាប់ប្រជាជនអូស្រ្តាលី ពោលគឺទីបំផុតប្រទេសអូស្រ្តាលី បានអនុញ្ញាតិឲ្យមនុស្សភេទទី៣ស្រលាញ់ភេទដូចគ្នា ស្រីចង់ក្លាយជាមនុស្សប្រុស ប្រុសចង់ក្លាយជាមនុស្សស្រី អាចធ្វើការប្តូរភេទរបស់ខ្លួនបាន នៅលើសំបុត្រកំណើតរបស់ពួកគេ។តាមរយៈសេចក្តីប្រកាស របស់វិមានឈ្នះៗ Victorian Upper House កាលពីរាត្រីថ្ងៃអង្គារកន្លងទៅនេះ​ បានប្រកាសពីដំណឹងនេះជាផ្លូវការ និងបានចងក្រងជាច្បាស់ថ្មីមួយ ដោយមានការទទួលស្គាល់យល់ព្រមពីព្រះមហាក្សត្រថែមទៀតផងដែរ។
អូស្រ្តាលីបើកសិទ្ធឲ្យប្រជាជនខ្លួនប្តូរភេទបាននៅក្នុងសំបុត្រកំណើត
គួរឲ្យដឹងថា យោងតាមច្បាស់ថ្មីៗនេះ មនុស្សកែភេទនឹងមានសេរីភាព ក្នុងការមានឯកសារស្របច្បាស់ជាផ្លូវការបញ្ជាក់ពីភេទរបស់ពួកគេ ដោយពួកគេអាចធ្វើការផ្លាសប្តូរភេទរបស់ខ្លួនបាន នៅក្នុងសំបុត្រកំណើត មិនតែប៉ុណ្ណោះ សូម្បីតែអ្នកដែលមិនទាន់វះកាត់កែភេទ ក៏ពួកគេអាចផ្លាស់ប្តូរបានដែរ។លើសពីនេះទៅទៀតនោះ សូម្បីតែកុមារ ក៏ពួកគេអាចផ្លាស់ប្តូរការបញ្ជាក់ភេទរបស់ពួកគេ ក្នុងសំបុត្រកំណើតបានដែរ ឲ្យតែពួកគេប្រាកដជាក់ច្បាស់ ថាពួកគេពិតជាភេទទី៣ស្រលាញ់ភេទដូចគ្នាមែន ហើយលុះត្រាតែពួកគេទទួលបានការអនុញ្ញាតិ ពីសំណាក់ឪពុកម្តាយរបស់ពួកគេជាមុនសិន នោះទើបពួកគេអាចមានសិទ្ធិផ្លាស់ប្តូរភេទស្រីឬប្រុសរបស់ពួកគេ នៅក្នុងសំបុត្រកំណើតបានហើយ៕
អូស្រ្តាលីបើកសិទ្ធិ ឲ្យប្រជាជនខ្លួនប្តូរភេទបាននៅក្នុងសំបុត្រកំណើត
អូស្រ្តាលីបើកសិទ្ធិ ឲ្យប្រជាជនខ្លួនប្តូរភេទបាននៅក្នុងសំបុត្រកំណើត
អូស្រ្តាលីបើកសិទ្ធិឲ្យប្រជាជនខ្លួនប្តូរភេទបាននៅក្នុងសំបុត្រកំណើត
អូស្រ្តាលីបើកសិទ្ធិឲ្យប្រជាជនខ្លួនប្តូរភេទបាននៅក្នុងសំបុត្រកំណើត