ដល់ម្ល៉ឹងផង! គុំគួនខឹងមិត្តភក្ដិធ្វើបាបកាលនៅរៀន ៥៣ឆ្នាំមុន ស្រាប់តែបានជួបមុខគ្នាបាញ់សម្លាប់ចោល

  • ព្រហស្បតិ៍ ២៩ សីហា, ២០១៩ ១៤:៣៨
ថៃ៖ បុរសម្នាក់ខឹងមិត្តភក្ដិធ្វើបាបកាលសម័យនៅរៀនវិទ្យាល័យជាមួយគ្នា ស្រាប់តែ៥៣ឆ្នាំក្រោយមកជួបមុខគ្នា បាញ់សម្លាប់ចោល។ប្រភពបានឲ្យដឹងថា កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩កន្លងទៅនេះ ជនល្មើសដែលមានឈ្មោះថាលោក ថាណាផាត់ អាយុ៦៩ឆ្នាំ បានអញ្ចើញមិត្តភក្តិជាច្រើននាក់ដែលធ្លាប់រៀនជាមួយគ្នាដើម្បីជួបជុំជប់លៀងហូបអាហារ នៅខេត្ត Ang Thong ប្រទេសថៃ។ លុះដល់ពេលបញ្ចប់នៃពិធីជប់លៀង ជនល្មើសបានសួរទៅកាន់មិត្តភក្ដិម្នាក់ឈ្មោះថាលោក ស៊ូថាន់ ថា៖ប្រភពបានបន្ដថា ជនល្មើសក៏បានឲ្យ លោកស៊ូថាន់ សុំទោស ប៉ុន្ដែលោកស៊ូថាន់ មិនព្រមព្រោះមិនចាំអ្វីបានកើតឡើងកាលនោះទេ ណាមួយជារឿងយូរណាស់មកហើយ។ ភ្លាមៗនោះ ជនល្មើសបានទាញកាំភ្លើងខ្លីចេញមក រួចបាញ់ទៅលើ លោកស៊ូថាន់។ មិត្តភក្ដិផ្សេងទៀតនាំគ្នាស្លន់ស្លោរ រួចក៏បញ្ជូន លោកស៊ូថាន់ទៅកាន់មន្ទីរពេទ្យ ប៉ុន្ដែជាអកុសល លោកស៊ូថាន់បានស្លាប់បាត់ទៅហើយ។
ជនរងគ្រោះនៅខាងឆ្វេងដៃ និងជនល្មើសនៅខាងស្ដាំដៃ
ទិដ្ឋភាពពេលកំពុងជប់លៀង
យ៉ាងណាមិញ ប៉ូលិសក៏បានចាប់ខ្លួនជនល្មើសបន្ទាប់ពីកើតហេតុរួច ចំណែកជនល្មើសក៏បានសារភាពផងដែរ។ ជនល្មើសនឹងប្រឈមមុខជាប់ពន្ធនាគារពីបទធ្វើឃាតមនុស្សនិងប្រើប្រាស់កាំភ្លើងដោយគ្មានលិខិតអនុញ្ញាតត្រឹមត្រូវ៕
បុណ្យសពជនរងគ្រោះ
បុណ្យសពជនរងគ្រោះ
ជនល្មើស