ហាត់ប្រាណជាមួយធម្មជាតិ អារម្មណ៍កាន់តែស្រស់ស្រាយ សុខភាពកាន់តែល្អ!

  • ព្រហស្បតិ៍ ២៩ សីហា, ២០១៩ ១៤:៣០
គ្នាយើង​ត្រូវ​ដឹង​ថា ៣១,១% ក្នុង​ចំណោម​មនុស្ស​ទាំង​អស់​លើ​ផែន​ដី​ អសកម្មភាព​​នៅ​ខាង​ក្រៅផ្ទះ មាន​ន័យ​ថាពុំសូវ​ធ្វើ​សកម្មភាព​ខាងក្រៅ​ដូច​ជា​ការ​ហាត់​ប្រាណ​ជាដើម។ បញ្ហា​នេះបង្ក​ឡើង​ដោយ​កត្តា​ជា​ច្រើនដូច​ជា កំណើន​មនុស្ស​ក្នុង​ទីក្រុង វិស័យ​បច្ចេកវិទ្យា​កាន់​ទំនើប ក៏ដូចជា​កត្តា​ទម្លាប់​រស់​នៅ​ក្នុង​សង្គមតែ​ម្តង។ ប៉ុន្តែ​ត្រូវ​ចាំ​ផង ធម្មជាតិ​គឺ​សំខាន់​ណាស់សម្រាប់ជីវិតរស់នៅ​ប្រចាំ​ថ្ងៃ ហើយបើ​ហាត់​ប្រាណ​ជាមួយ​ធម្មជាតិនឹង​ទទួល​បាន​គុណ​ប្រយោជន៍​ច្រើន។១- ធម្មជាតិលើកកម្ពស់សុខភាពធម្មជាតិ​ផ្ដល់​នូវ​បរិយាកាស​ល្អ​សម្រាប់​ការ​ហាត់ប្រាណ​​ជួយ​ជម្រុញ​ក​សកម្មភាព​រាងកាយ​ ​នាំ​ឲ្យ​​កាយសម្បទា​រឹងមាំ ​និង​សុខភាព​ល្អ។ មាន​ភស្តុតាង​​បង្ហាញ​ថា​ ហាត់ប្រាណ​ និង​សកម្មភាព​រាងកាយ​មាន​ឥទ្ធិពល​វិជ្ជមាន​ទៅលើ​សុខភាព​ទាំង​ផ្លូវ​កាយ​ និង​ផ្លូវ​ចិត្ត​ជួយ​កាត់​បន្ថយ​ជំងឺ​បាក់​ទឹកចិត្តបាន​ទៀត​ផង។ ធម្មជាតិ​ធ្វើ​ឲ្យ​មាន​កម្លាំង​ឡើង​វិញ ​ក្រោយ​ពី​មាន​អាការៈ​ហេវហត់​​កើត​មាន​ឡើង​ក្រោយ​ពី​បំពេញ​ការងារ​ប្រចាំថ្ងៃ ពិសេស​​ការងារ​បើកបរ​ការងារ​ក្នុង​ការិយាល័យ​ ឬ​អាន​សៀវភៅ​ជាដើម។ ធម្មជាតិ​ធ្វើ​ឲ្យ​ភាព​តានតឹង​ក្នុង​អារម្មណ៍ធូរ​ស្រាល តាមរយៈ​ការ​ឆ្លើយតប​តាម​បែប​ធម្មជាតិ​ចេញ​ពី​ក្នុង​ខ្លួន​យើង​ទៅ​នឹង​លក្ខខណ្ឌបរិស្ថាន​ធម្មជាតិ​ ដែល​ត្រូវ​គេ​ជឿ​ថា​នឹង​បង្កឲ្យ​​មាន​ប្រតិកម្ម​ជា​វិជ្ជមាន​ទៅ​​នឹង​សុវត្ថិភាព ​និងការ​រស់នៅ។២- អត្ថ​ប្រយោជន៍​ពី​ធម្មជាតិច្រើន​ឆ្នាំ​មក​ហើយ​នេះអ្នក​វិទ្យាសាស្ត្រតែង​លើក​ឡើង​ថា​ ធម្មជាតិ​អាច​ជួយ​បន្ធូរ​ភាព​តានតឹង​ បង្កើន​ទំនាក់ទំនង​សង្គម​ ព្រមទាំង​លើក​ទឹកចិត្ត​ឲ្យ​យើង​ចង់​​ហាត់ប្រាណ​ និង​អាច​ជួយ​ព្យាបាល​ជំងឺ​ផ្លូវ​ចិត្តយ៉ាង​មាន​ប្រសិទ្ធភាព។ ​ហាត់ប្រាណ​នៅ​ខាងក្រៅ​ត្រូវគេ​រក​ឃើញ​ថា​ មាន​អត្ថប្រយោជន៍​ច្រើន​ចំពោះ​សុខភាព​ផ្លូវចិត្ត​ច្រើន​ជាង​សកម្មភាព​ក្នុង​ផ្ទះ ​ហើយ​ជាង​នេះ​ទៀត​ បរិស្ថាន​ធម្មជាតិ​មាន​ឥទ្ធិពល​កាន់តែ​ខ្លាំង​ទៅលើ​សុខភាព​ផ្លូវចិត្តយើង ​ពិសេស​នៅ​ពេល​ហាត់ប្រាណ​តែ​ម្តង។ គុណ​ប្រយោជន៍​សំខាន់ៗ​មាន​ដូចជា​៖– ជម្រុញ​ឲ្យ​មានទឹកចិត្តហាត់ប្រាណ៖ ជា​វិធីសាស្ត្រ​​មាន​ប្រសិទ្ធិភាព​មួយ ​ក្នុង​ការ​លើក​កម្ពស់​ទម្លាប់រស់នៅ​ មាន​ការ​ផ្លាស់ប្ដូរទៅ​កាន់​គោលការណ៍​ហាត់ប្រាណខ្ជាប់ខ្ជួន។ ​លំហាត់​ប្រាណ​ជាមួយ​ធម្ម​ជាតិ​ពណ៌បៃតង ​ជួយ​ជំរុញ​សកម្មភាព ​លើក​ទឹកចិត្ត​ បង្កើន​ភាព​រីករាយ​ និង​ជួយ​ឲ្យ​យើង​អាច​ដក​ខ្លួន​ចេញ​ពី​ជីវិត​ប្រចាំថ្ងៃ​មួយ​ ដែល​ឲ្យ​តម្លៃ​ត្រឹម​តែ​លើ​កត្តា​សង្គម និង​ការ​កម្សាន្ត​នោះ។ មាន​ភស្តុតាង​បង្ហាញ​ថា​ លំហាត់​ប្រាណ​ជាមួយ​ធម្មជាតិ​ ​មាន​ភាព​ងាយស្រួល​ជាង​ហាត់​នៅ​តាម​ផ្ទះ។ ​សូម្បី​តែ​ពេល​ដើរហាត់​ប្រាណ​ ក៏​អាច​​ផ្តល់​ជម្រើស​ច្រើន​ដល់​យើង និង​ថែម​ទាំង​អាច​​ដើរ​លឿន​ជាង ពេល​​ដើរហាត់​ប្រាណ​នៅ​ផ្ទះទៀត​ផង។ កាន់​តែ​ប្រសើរ​នោះ ការ​ហាត់​ប្រាណ​ជា​មួយ​ធម្មជាតិ គឺ​ងាយ​ស្រួល និង​មិន​ទាម​ទារ​តម្រូវ​ការ​អ្វី​ច្រើន​នោះ​ទេ។
– បង្កើនសុខភាពផ្លូវចិត្ត៖ មានភស្តុតាង​ច្រើន​បង្ហាញ​ថា ​ហាត់ប្រាណ​ធ្វើឲ្យ​​អារម្មណ៍​ប្រសើរ​ឡើង ទាំង​អារម្មណ៍​ផ្ដោត​ខ្លាំង​លើ​ការងារ ​ហាក់ធូរ​ស្រាល​វិញ នៅ​ពេល​យើង​កំពុង​ស្ថិត​ក្នុង​បរិយាកាស​បៃតងជុំ​វិញ​ខ្លួន។ រាល់​សកម្មភាព​ហាត់ប្រាណជាមួយ​ធម្មជាតិ ជួយ​លើក​កម្ពស់​ខ្លួនយើង កាត់បន្ថយ​អារម្មណ៍​អវិជ្ជមាន​ ភាព​តានតឹង​ កំហឹង ​និង​ជំងឺបាក់ទឹកចិត្ត​ គួរឲ្យចាប់អារម្មណ៍​នោះ​ លំហាត់​ប្រាណជាមួយ​ធម្មជាតិ ត្រឹម​​រយៈពេល​ ៥ នាទី​ដំបូង ​ហាក់​ដូចជា​មាន​ឥទ្ធិពល​ខ្លាំង​ទៅលើ​អារម្មណ៍​ និង​ទំនុក​ចិត្ត​ខ្លួនឯង​ ដែល​សុទ្ធ​សឹង​អាចបង្ហាញ​ពី​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ផ្លូវ​ចិត្ត​បាន។៤- ជួយ​សកម្មភាព​សរីរាង្គ​កាន់​តែ​ល្អហាត់​ប្រាណ​ជាមួយ​ធម្មជាតិ ជួយ​ឲ្យ​អត្រា​ចង្វាក់​បេះដូង​ សម្ពាធ​ឈាម​ ស្វ័យ​សរីរាង្គ (ចង្វាក់​បេះដូង)​​ និង​ប្រព័ន្ធ​បញ្ចេញ​ក្នុង (Endocrine) ​ដូចជា​ Noradrenaline, ​Adrenaline ​និង​ Cortisol ​(ការ​វាស់​ភាព​តានតឹងផ្លូវ​អារម្មណ៍) ​បាន​ប្រសើរ​ឡើង​។ ការ​ប៉ះ​ផ្ទាល់​ជាមួយ​ធម្មជាតិ ​ក៏​អាច​ជួយ​បង្កើន​អារម្មណ៍​រំជើបរំជួល ​យក​ចិត្ត​ទុកដាក់​ជាមួយ​នឹង​ការ​កើន​ឡើង​​ចង្វាក់​បេះដូង។ ​ប្រែប្រួល​អត្រាចង្វាក់​​បេះដូង​ ​បង្ហាញ​ពី​ការ​សម្រប​សម្រួល​ប្រព័ន្ធ​សរសៃ​ប្រសាទ ​ឆ្លើយតប​ទៅ​នឹង​បញ្ហា​ប្រឈម​យើង​​ម្នាក់ៗ​ជួបប្រទះ​ដូចជា ​ភាព​តានតឹង​ជាដើម។៥- ជួយបង្កើនប្រព័ន្ធ​ភាពស៊ាំរាងកាយចំពោះ​ប្រុសៗ បើ​ដើរ​​ចូល​​ព្រៃ​រយៈពេល ​៣​ថ្ងៃ និង​ស្រីៗ​រយៈ​ពេល​ ៧ថ្ងៃ គឺ​អាច​ជួយ​បង្កើន​ចំនួន​កោសិកា​ពិឃាដ​នៃ​ប្រព័ន្ធ​ភាពស៊ាំ (Natural Killer Cell) ស្មើនឹង ៣០​ថ្ងៃ​ ដែល​នេះអាច​​បង្ហាញ​ថា​ ជាមួយ​ធម្មជាតិ យើង​មិន​ចាំបាច់ប្រើ​រយៈ​ពេល​យូរ ដើម្បី​ជួយ​ឲ្យ​រាង​កាយ​មាន​សុខភាព​ល្អ​នោះទេ។ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំ​វិញ​សុខ​ភាព​អ្នក​ ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ជា​មួយ​គ្រូពេទ្យ​ជំនាញ​។​​​ Hello Health Group​ មិន​​ចេញ​វេជ្ជបញ្ជា ​​មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ទេ។អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet