មើលរូបទាំងនេះ ទើបដឹងថា វីរៈ និច ងប់ងល់ជាមួយ ពណ៌លឿងកម្រិតណា!

ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ កញ្ញា វីរៈ និច​ ដែលជាតារាចម្រៀង ស្រីវ័យក្មេង ហាក់ដូចជាឡើងកូដយ៉ាងខ្លាំង និងត្រូវបានប្រិយមិត្ត ចាប់អារម្មណ៍គ្រប់គ្នា តាមរយៈទឹកដម សម្លេងដ៏ពីរោះរណ្ដំរបស់នាង។ម៉្យាងទៀត តារាស្រីរូបនេះ បានឆាបយកបេះដូងពីហ្វេនៗ បានដោយសារតែ រូបសម្ផស្សនិងស្ទាយ៍តុបតែងខ្លួន បានយ៉ាងកាលីបទាន់សម័យ និងត្រូវចិត្ត មិត្តៗយុវវ័យទៀតផង។ក្នុងនោះដែរ វីរៈ និច មានចំណុចពិសេសមួយត្រង់ថា នាងជាមនុស្ស ងប់ងល់នឹង​​ ពណ៌លឿងខ្លាំងណាស់ ជាពិសេស សម្លៀកបំពាក់តែម្ដង។ រាល់ពេលដែល​ តារាស្រីសាច់សខ្ជី​រូបនេះ ឡើងច្រៀងតាម ឆាកតន្រ្ដីនានា ឬក៏មានដំណើរកម្សាន្តផ្សេងៗ និច តែងស្លៀកក្នុង ឈុតពណ៌លឿងយ៉ាងចែងចាំង។ លើសពីនេះ ស្ទាយ៍រៀបចំខ្លួន ពណ៌លឿងរបស់ វីរៈ និច គឺមានភាពប្លែកភ្នែក ដែលបង្ហាញពីសម្រស់ដ៏ស្រស់ស្អាតរបស់នាង ឲ្យកាន់តែលេចធ្លោ បានមួយកម្រិតទៀត ថែមផងដែរ៕ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖
កញ្ញា វីរៈ និច​
កញ្ញា វីរៈ និច​ ក្នុងឈុតលឿង
កញ្ញា វីរៈ និច​ ក្នុងឈុតលឿង
កញ្ញា វីរៈ និច​ ក្នុងឈុតលឿង
កញ្ញា វីរៈ និច​ ក្នុងឈុតលឿង
កញ្ញា វីរៈ និច​ ក្នុងឈុតលឿង
កញ្ញា វីរៈ និច​ ក្នុងឈុតលឿង
កញ្ញា វីរៈ និច​ ក្នុងឈុតលឿង
កញ្ញា វីរៈ និច​ ក្នុងឈុតលឿង