រដ្ឋបាលលោក ត្រាំ៖ កូនរបស់កងទ័ព ឬអ្នកធ្វើការរដ្ឋឱ្យអាមេរិកក៏ដោយ ដែលកើតនៅក្រៅប្រទេស នឹងមិនទទួលបានសញ្ជាតិអាមេរិកដោយស្វ័យប្រវត្តិដូចមុនទៀតនោះទេ

  • ព្រហស្បតិ៍ ២៩ សីហា, ២០១៩ ១៥:៣១
អាមេរិក៖ កូនរបស់កងទ័ពអាមេរិក ឬអ្នកបម្រើការងាររដ្ឋឱ្យសហរដ្ឋអាមេរិកក៏ដោយ ដែលកើតនៅក្រៅដីរបស់អាមេរិក គឺនឹងមិនទទួលបានសញ្ជាតិអាមេរិកដោយស្វ័យប្រវត្តិដូចមុនទៀតឡើយ។ នេះបើយោងតាមរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានលើកឡើង។យោងទៅតាមការជូនដំណឹងអំពីគោលនយោបាយ ដែលចេញផ្សាយដោយស្ថាប័នផ្តល់សញ្ជាតិ និងអន្តោប្រវេសន៍សហរដ្ឋអាមេរិក (USCIS) បានឱ្យដឹងថា ការផ្លាស់ប្តូរនេះមានគោលបំណងពង្រឹងការបែងចែកឱ្យបានច្បាស់លាស់រវាង «ពលរដ្ឋអាមេរិក ជាមួយវត្តមានជាក់ស្តែង»។
រូបតំណាង
គួរឱ្យដឹងផងដែរថា កាលពីមុនកូនដែលកើតមកមានឪពុកម្តាយដែលជាពលរដ្ឋអាមេរិកស្រាប់ នឹងត្រូវបានគេផ្តល់សិទ្ធិដោយស្វ័យប្រវត្តិ ពីព្រោះពួកគេត្រូវបានចាត់ទុកថា «មានដើមកំណើតអាមេរិក»។ នេះបើយោងទៅតាមច្បាប់អន្តោប្រវេសន៍និងសញ្ជាតិលេខ៣២០។ តែច្បាប់នេះត្រូវបានផ្លាស់ប្តូរ  ហើយផ្ទុយមកវិញសូម្បីអ្នកដែលកើតនៅមន្ទីរពេទ្យយោធា និងកន្លែងការទូតរបស់សហរដ្ឋអាមេរិកក៏នឹងលែងត្រូវបានចាត់ទុកថាមានដើមកំណើតអាមេរិកទៀតដែរ។
រូបតំណាង
យោងតាមអ្នកនាំពាក្យ USCIS លោកស្រី Meredith Parker បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃពុធកន្លងទៅនេះថា៖លោកស្រីបានបន្តរៀបរាប់ទៀតថា៖គួររម្លឹកផងដែរថា កន្លងមកនេះ លោក ដូណាល់ ត្រាំ ក៏បានបង្ហាញពីចេតនាក្នុងការលុបចោលសិទ្ធិទទួលបានសញ្ជាតិពីកំណើតផងដែរ។ ជាក់ស្តែង សិទ្ធិទទួលបានសញ្ជាតិពីកំណើត ត្រូវបានការពារក្រោមការធ្វើវិសោធនកម្មច្បាប់លើកទី១៤ ដែលធានានូវភាពជាពលរដ្ឋដល់មនុស្សគ្រប់គ្នា ដែលកើតនៅលើទឹកដីរបស់សហរដ្ឋអាមេរិក ទោះឪពុកម្តាយដែលជាពលរដ្ឋនៃប្រទេសផ្សេងក៏ដោយ៕
លោកប្រធានាធិបតី ដូណាល់ ត្រាំ