ក្រុមចម្រៀង KPop ទាំងនេះជាប់ឈ្មោះជា ក្រុមទទួលបានអ្នកចូលមើល MV ចំនួន ២០០លានដងយ៉ាងផុយ ត្រឹមរយៈពេលខ្លី (មានវីដេអូ)

កូរ៉េខាងត្បូង៖ បើប្រិយមិត្តអ្នកអានគឺជាអ្នកគាំទ្រតារា kpop គ្រប់គ្នាច្បាស់ជាជ្រាបហើយថា ក្នុងវិស័យ Kpop គឺជាមានក្រុមចម្រៀងជាច្រៀនរាប់មិនអស់ កំពុងតែលេចមុខក្នុងវិស័យនេះ ក៏ដូចជាចេញបទចម្រៀង ដើម្បីប្រកួតប្រជែងដណ្តើមប្រជាប្រិយភាព។ក៏ប៉ុន្តែសម្រាប់បទចម្រៀង Kpop នៃក្រុមច្រៀងដ៏ច្រើនទាំងនោះ ពួកគេមិនមែនសុទ្ធតែល្បី និងមានការគាំទ្រទាំងអស់នោះទេ បើទោះជាបទចម្រៀងរបស់ពួកគេហាក់មានស្ទីលប្លែកៗក៏ដោយ។យ៉ាងណាមិញ ថ្ងៃនេះសូមនាំអារម្មណ៍ប្រិយមិត្តមកស្គាល់បទចម្រៀងពីក្រុមKpopល្បីៗ ចំនួន១០បទ ដែលពួកគេសុទ្ធសឹងតែទទួលបានការគាំទ្រ និងប្រជាប្រិយភាពយ៉ាងគំហុក រហូតដល់ថ្នាក់បទចម្រៀងរបស់ពួកគេដែលបង្ហោះនៅលើយូធូប ទទួលបានអ្នកចូលមើលចំនួន ២០០ លានដង ត្រឹមតែរយៈពេលដ៏ខ្លី និងនឹកស្មានមិនដល់។ចង់ដឹងថា បទចម្រៀង Kpop ក៏ដូចជាក្រុមណាខ្លះទទួលបានការគាំទ្រ និងចំនួនអ្នកចូលមើលច្រើនដល់ ២០០ លានដង ត្រឹមរយៈពេលខ្លី តោះតាមដានខាងក្រោម៖ ១០. បទ What is love របស់ក្រុម TWICE បទនេះចំណាយពេល ១៨៤ ថ្ងៃដើម្បីទទួលបានការចូលមើល ២០០ លានដង។៩. បទ As If It’s Your Last របស់ក្រុម BLACKPINKបទនេះចំណាយពេល ១៧៥ ថ្ងៃដើម្បីទទួលបានការចូលមើល ២០០ លានដង។
As If It’s Your Last
៨. បទ Likey របស់ក្រុម TWICEបទនេះចំណាយពេល ១២៨ ថ្ងៃដើម្បីទទួលបានការចូលមើល ២០០ លានដង។៧. បទ Mic Drop របស់ក្រុម BTSបទនេះចំណាយពេល ១១៧ ថ្ងៃដើម្បីទទួលបានការចូលមើល ២០០ លានដង។៦. បទ DNA របស់ក្រុម BTSបទនេះចំណាយពេល ៨៩ ថ្ងៃដើម្បីទទួលបានការចូលមើល ២០០ លានដង។៥. បទ Fake Love របស់ក្រុម BTSបទនេះចំណាយពេល ៤៤ ថ្ងៃដើម្បីទទួលបានការចូលមើល ២០០ លានដង។៤. បទ Idol របស់ក្រុម BTSបទនេះចំណាយពេល ៤៣ ថ្ងៃដើម្បីទទួលបានការចូលមើល ២០០ លានដង។៣. បទ Ddu Du Ddu Du របស់ក្រុម BLACKPINKបទនេះចំណាយពេល ៣៣ ថ្ងៃដើម្បីទទួលបានការចូលមើល ២០០ លានដង។២. បទ Boy With Luv របស់ក្រុម BTS បទនេះចំណាយពេល ១១ថ្ងៃ ១៩ម៉ោង ថ្ងៃដើម្បីទទួលបានការចូលមើល ២០០ លានដង។១. បទ Kill this Love របស់ក្រុម BLACKPINK បទនេះចំណាយពេល ១១ថ្ងៃ ១៨ម៉ោង ថ្ងៃដើម្បីទទួលបានការចូលមើល ២០០ លានដង៕
Kill this Love