សង្ស័យ Mew កំពុងថត Pre-wedding ក្រោយលេចចេញ រូបថតផ្អែមល្ហែមមួយសន្លឹកជាមួយ អនាគតស្វាមី!

ថៃ​៖ គ្រប់យ៉ាងហាក់ដូចជាដើរទៅមុខយ៉ាងរលូន សម្រាប់គូស្នេហ៍របស់តារាសម្តែងស្រីមុខស្រទន់ Mew Nittha និងកម្លោះហាយសូលោកSaint។ ជាក់ស្តែងក្រោយពីពេលដែល លោកSaint លុតជង្គង់សុំមក Mew ធ្លាប់ផ្តល់បទសម្ភាសន៍ថា ក្រុមគ្រួសារទាំងសងខាងកំពុងតែ មមាញឹកក្នុងការចាត់ចែងពិធីមង្គលការរបស់នាង ដែលនឹងធ្វើឡើងនៅក្នុងខែមករា ឆ្នាំក្រោយនេះ។ ដោយឡែកកាលពីថ្ងៃទី២៨ ខែសីហាម្សិលមិញនេះ បានលេចចេញរូបភាពមួយសន្លឹក ដោយ Mew និងលោកSaint អោបគ្នាយ៉ាងផ្អែមល្ហែម នៅឆ្នេរសមុទ្រ។ ក្រោយពីឃើញបែបនេះភ្លាម ហ្វេនៗនាំគ្នាសង្ស័យថា ប្រហែលជាពួកគេទាំងពីរកំពុងថត Pre-wedding។​យ៉ាងណាមិញនេះ គ្រាន់តែជាការសន្និដ្ឋានរបស់អ្នកគាំទ្រតែប៉ុណ្ណោះ ការពិតយ៉ាងណានោះមិនទាន់ដឹងនោះទេ។ ប៉ុន្តែអ្វីដែលអ្នកគាំទ្រចាប់អារម្មណ៍នោះគឺ ពួកគេពិតជាស្រលាញ់គ្នាខ្លាំង ឃើញបែបនេះភ្លាមហ្វេនៗសប្បាយចិត្ត និងរឹតតែចង់ឲ្យថ្ងៃរៀបការរបស់ពួកគេឆាប់ៗ៕ សូមទស្សនារូបភាពខាងក្រោម៖
Mew Nittha
Mew Nittha
Mew Nittha
រូបដែលគ្រប់គ្នាគិតថា ដូចថត Pre-wedding
Mew និងលោកSaint