បុរីភ្នំពេញថ្មី ប្រកាសនូវគម្រោងថ្មី “អេលីត ផាក” ដាក់នៅក្រាំងធ្នង់ជាមួយការអភិវឌ្ឍន៍ថ្មី!

  • ព្រហស្បតិ៍ ២៩ សីហា, ២០១៩ ១៥:១៨
ភ្នំពេញ៖ ក្រុមហ៊ុនបុរី ភ្នំពេញថ្មី បានប្រកាសនូវគម្រោងថ្មី “អេលីត ផាក” ក្នុងការអភិវឌ្ឍន៍លំនៅដ្ឋានជាច្រើនឱ្យតំបន់ស្ងាត់នៃភូមិមួយនៃសង្កាត់ក្រាំងធ្នង់ក្រុងភ្នំពេញ ក្លាយជាទីប្រជុំជនកាន់តែអ៊ូរអរ និងមានច្រើន។
គម្រោងថ្មី “អេលីត ផាក”
បុរីភ្នំពេញថ្មីបានប្រកាសនូវគម្រោងសាងសង់ផ្ទះថ្មី ដោយបោះទុនប្រាក់យ៉ាងច្រើនសន្ធឹកលើទំហំដី៦ហិកតា ហើយជាពិសេសចំណាយថវិកាផ្ទាល់ខ្លួនរាប់រយសិបម៉ឺនដុល្លារក្នុងការជួយធ្វើផ្លូវបេតុង និងប្រព័ន្ធលូមួយខ្សែនៃភូមិ ព្រៃមូល សង្កាត់ ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជូនដល់អ្នកភូមិដើម្បីបង្កភាពងាយស្រួលធ្វើដំណើរឆ្លងកាត់និងរកស៊ីទៅ និងមក ដែលនេះខុសប្លែកពីគម្រោងផ្សេងៗ ឬក្រុមហ៊ុនផ្សេងៗ។
គម្រោងថ្មី “អេលីត ផាក”
ថ្លែងក្នុងពិធីបុកគ្រឹះប្រកាសគម្រោងអភិវឌ្ឍន៍ថ្មីនៅ “ក្រាំងធ្នង់” កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ លោក ជា ស៊ីមុយ ប្រធានក្រុមលក់អចលនាទ្រព្យនៃក្រុមហ៊ុននេះបានបង្ហើបឱ្យដឹងថា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ទីក្រុងកាន់តែទូលំទូលាយ និងរីកចម្រើនជាងមុន ក្រុមហ៊ុនរបស់លោកបានសម្រេចដាក់គម្រោងអភវិឌ្ឍន៍លំនៅដ្ឋានបែបទំនើប ឱ្យមានភាពអ៊ូរអរ លើទំហំ៦ហិកតា ក្នុងភូមិព្រៃមូល សង្កាត់ ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដើម្បីទីតាំងតំបន់លែងមានភាពស្ងាត់ច្រងំ និងលែងក្លាយដីវាលទុកចោលអត់អនាម័យទៀតហើយ។
គម្រោងថ្មី “អេលីត ផាក”
ទីតាំងក្នុងភូមិនេះ ក៏យុទ្ធសាស្រ្តទីផ្សារមួយដើម្បីឱ្យប្រជាជននៅកណ្តាលក្រុងងាមករកតំបន់អភិវឌ្ឍន៍ថ្មី ក្នុងការជួយសម្រួលរាជធានីភ្នពេញ និងបន្ទូរបន្ថយភាពកក់ស្ទះ ស្របតាមទិសដៅរបស់រាជរដ្ឋាភិបាលឱ្យប្រជាជនមានលំនៅដ្ឋានសមរ​មជម្រុញកំណើនសេដ្ឋកិច្ចប្រទេស។
គម្រោងថ្មី “អេលីត ផាក”
អ្នកនាង ណាំ ម៉ារី អ្នកទីផ្សារ និងប្រធានផ្នែកលក់បុរីភ្នំពេញថ្មី បានបញ្ជាក់ថា ភូមិសាស្រ្តតំបន់នេះកំពុងតែមានសន្ទុះឡើងខ្លាំងសមគួរ ខណៈមានក្រុមហ៊ុនជាច្រើនបានកំពុងតែចាប់ឱកាសសងសង់បុរី និងផ្ទះល្វែងដោយមើលឃើញជុំវិញភូមិនេះមានសាលារៀន មន្ទីរពេទ្យ និង រោងចក្រ។ ហេតុដូច្នេះបុរីភ្នំពេញថ្មី បានសម្រេចចិត្តដាក់គម្រោងថ្មី “អេលីត ផាក” ក្នុងភូមិព្រៃមូល សង្កាត់ ក្រាំងធ្នង់ ខណ្ឌសែនសុខ និងចាក់ផ្លូវបេតុនិងដាក់លូក្នុងភូមិ ដើម្បីជួយអ្នកភូមិ លែងឱ្យលំបាករឿងធ្វើដណើរឆ្លងកាត់ និងលែងខ្វល់ពេលជន់លិចទឹកភ្លៀងម្តងៗ។ ក្រុមហ៊ុនរបស់អ្នកនាងនឹងសម្រេចចាក់ផ្លូវបេតុងមួយខ្សែក្នុងភូមិនេះ មានទទឹងក្បាលផ្លូវគឺរហូតដល់២០ម៉ែត្រ ដែលជាការបរិច្ចាកក្នុងការជួយសង្គម និងអ្នកភូមិ ដើម្បីឱ្យតំបន់នេះក្លាយជាតំបន់រីកចម្រើន និងអ៊ូរអរ។
គម្រោងថ្មី “អេលីត ផាក”
អ្នកនាង ណាំ ម៉ារី បានបង្ហើបឱ្យដឹងថា ក្នុងឆ្នាំ២០១៩ ក្រុមហ៊ុនរបស់អ្នកនាងមានកំណើនការលក់ឡើងខ្លាំងបើប្រៀបធៀបទៅឆ្នាំ២០១៨ ខណៈគម្រោងរបស់ ភ្នំពេញថ្មីនឹងត្រៀមអភិវឌ្ឍន៍ក្នុងតំបន់នីមួយៗក្នុងរាជធានីភ្នំពេញ។ តាមរបាយការណ៍ដើមឆ្នាំនេះ គម្រោងទី៩ លើបណ្តោយផ្លូវឯកឧត្តម ជា សុផារ៉ា និងគម្រោងទី១០ នៅលើផ្លូវវត្តអង្គតាមិញ បានដាក់លក់លំនៅដ្ឋានស្ទើរគ្មានសល់ឡើយ ។ ហេតុដូច្នេះគម្រោងថ្មីនៅសង្កាត់ក្រាំងធ្នង់នេះ ក៏រំពឹងទុកនឹងមនុស្សច្រើនមករស់នៅទីនេះដូចគ្នា៕
គម្រោងថ្មី “អេលីត ផាក”
គម្រោងថ្មី “អេលីត ផាក”