តោះ!! មកស្គាល់កីឡាករ ៥រូបដែលបដិសេធ Barcelona ដើម្បីចូលរួមជាមួយ Real Madrid

  • ព្រហស្បតិ៍ ២៩ សីហា, ២០១៩ ១៦:០០
អេស្ប៉ាញ៖ Real Madrid និង Barcelona គឺជាក្លិបបាល់ទាត់ធំពីរនៅពិភពលោក ដែលមាននូវកីឡាករល្អជាច្រើនៗ។ អ្នកគាំទ្របាល់ទាត់ជាច្រើនច្បាស់ជាដឹងថា ក្លិបទាំងពីរនេះតែងតែប្រជែងគ្នាក្នុងការប្រកួតក្របខណ្ឌ La Liga មិនត្រឹមតែប៉ុណ្ណោះក្លិបទាំងពីរនេះ ក៏ប្រជែងគ្នាក្នុងការទិញកីឡាករចូលផងដែរ។ មានកីឡាករជាច្រើនបានបដិសេធក្លិបមួយ ដើម្បីទៅចូលរួមក្លិបមួយទៀត ជាក់ស្ដែងកីឡាករ ៥រូបខាងក្រោមនេះបានបដិសេធ Barcelona ដើម្បីមកចូលរួមជាមួយ Real Madrid៖ ៥. Vincius Junior
កីឡាករVincius Junior
Real Madrid បានចំណាយប្រាក់ ៤៦លានផោនក្នុងការទិញយក Vincius Junior ពីក្លិបនៅប្រេស៊ីល Flamengo កាលពីឆ្នាំ២០១៧។ Vincius Junior ធ្លាប់បានឲ្យដឹងថាក្លិប Paris Saint-Germian និង Barcelona បានទាក់ទងមករូបគេដែរ ប៉ុន្តែគេជ្រើសយក Real Madrid ដើម្បីសម្រេចក្ដីស្រមៃរបស់ខ្លួន។ ៤. Karim Benzema
កីឡាករKarim Benzema
Olympique Lyon គឺជាក្លិបមួយដែលជំនាញខាងបណ្ដុះបណ្ដាលយុវជន ហើយ Karim Benzema ក៏ជាយុវជនម្នាក់ដែលចេញមកពីថ្នាលរបស់ Lyon ផងដែរ។ នៅឆ្នាំ ២០០៩ Real Madrid បានទិញ Benzema យកមកកីឡដ្ឋាន Santiago Bernabeu ក្នុងតម្លៃ ៣៥លានផោន ដោយកាលនោះគេមានវ័យទើបតែ ២១ឆ្នាំប៉ុណ្ណោះ។ នៅពេលនេះផងដែរថា Benzema បានទម្លាយឲ្យដឹងថាមានក្លិបផ្សេងៗទាក់ទាងមកគេដែរដូចជា Manchester United, Inter Milan និង Barcelona។ មូលហេតុដែល Benzema ជ្រើសយក Real Madrid ដោយសារគេគិតថា Real Madrid ជាក្លិបមួយដ៏ល្អ ហើយគេក៏ធ្លាប់ប៉ងក្នុងការមកលេងឲ្យក្លិបមួយនេះតាំងពីនៅអាយុ ១៥ឆ្នាំមកម្ល៉េះ។ ៣. David Beckham
កីឡាករDavid Beckham
កាលពីឆ្នាំ២០០៣ ក្លិប Manchester United បានលក់ David Beckham ទៅឲ្យក្លិប Real Madrid។ ប៉ុន្មានឆ្នាំក្រោយមកអតីតប្រធានក្លិប Barcelona លោក Joan Laporta បានចេញមុខសារភាពថាក្លិបរបស់ខ្លួនស្ទើរតែចុះកិច្ចសន្យានាំយក Beckham ទៅហើយ។ ហេតុផលដែល Barcelona មិនអាចយកបាន Beckham នោះគឺដោយសារតែពេលនោះ Barcelona រង់ចាំចម្លើយឆ្លើយតបពី Beckham យូរពេក ហើយក្លិបមានមូលដ្ឋាននៅតំបន់កាតាឡាន់មួយនេះក៏សម្រេចចិត្តនាំយក Ronaldinho វិញ។២. Aifredo di Stefano
កីឡាករAifredodi Stefano
នៅក្នុងឆ្នាំ ១៩៥២ កីឡាករវ័យ ២៥ឆ្នាំ Aifredo di Stefano បានមកប្រកួតមិត្តភាពក្នុងពានរង្វាន់មួយឲ្យក្លិបរបស់ខ្លួន Millonarios និងបានបង្ហាញទម្រង់បានយ៉ាងល្អ ដោយបានទាក់ចិត្ត Real Madrid និង Barcelona ឲ្យចង់បានរូបលោក។ យ៉ាងណាមិញកីឡាករសញ្ជាតិកូឡំប៊ីរូបនេះបានសម្រេចចិត្តរើសយក Real Madrid ទីដែលលោកជួយឲ្យក្លិបយក្សអេស្ប៉ាញឈ្នះពាន European Cups ៥ដង៕ ១. Cristiano Ronaldo
កីឡាករCristiano Ronaldo
មានអ្នកដែលតាមដានបាល់ទាត់ជាច្រើនបានស្រមៃថានឹងបានឃើញ Lionel Messi និង Cristiano Ronaldo លេងជាមួយគ្នា ហើយរឿងនេះស្ទើរតែកើតឡើងទៅហើយកាលពីឆ្នាំ២០០៩។អតីតប្រធានក្លិប Real Madrid លោក Ramon Calderon បានទម្លាយឲ្យដឹងថាអតីតអ្នកចាត់ការទូទៅ Manchester Untied លោក Sir Alex Ferguson មានបំណង់លក់ Ronaldo ទៅឲ្យ Barcelona ប៉ុន្តែកីឡាករផ្ទាល់បានបដិសេធ ដោយពេលនោះ Ronaldo បាននិយាយថាខ្លួននឹងមិនទៅក្លិបណាផ្សេងក្រៅពី Real Madrid នោះទេ។ គួរបញ្ជាក់ផងដែរថា ក្លិបអ្នកមានបុណ្យ Barcelona កាលពីឆ្នាំ២០០៣ ក៏បានព្យាយាមតាមទិញ Ronaldo ពី Sporting ផងដែរ ប៉ុន្តែត្រូវបរាជ័យក្រោមថ្វីដៃ Manchester United៕