បែកធ្លាយរូបថតពីក្មេងរបស់តួប្រុសរឿង «Hotel Del Luna» គួរឲ្យស្រលាញ់អស់ស្ទះ!

កូរ៉េខាងត្បូង៖ បច្ចុប្បន្ននេះ តារាសម្តែងប្រុសកំពុងមានប្រជាប្រិយភាពលោក Yeo Jin Goo កំពុងតែទាក់ទាញបេះដូងរបស់គាំទ្រ ជាមួយនឹងសមត្ថភាពក្នុងការសម្តែងដ៏អស្ចារ្យរបស់លោក និងជាពិសេសនោះគឺមុខមាត់ដ៏ស្រស់សង្ហា ស្នាមញញឹមយ៉ាងស្រស់ស្រាយ គួរឲ្យទាក់ទាញមន្តស្នេហ៍របស់លោកតែម្តង។មិនតែប៉ុណ្ណោះ ស្រាប់តែថ្មីៗនេះផងដែរ អ្នកគាំទ្រក៏បានរុករកឃើញនូវរូបថតកាលពីនៅកុមារភាពរបស់ របស់តួឯកប្រុសរឿង «Hotel Del Luna» រូបនេះ ដែលធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលជាខ្លាំង ដោយសឹងតែមិនជឿថានេះ គឺជារូបថតកាលពីនៅក្មេងរបស់លោក។ជាការពិតណាស់ តាមរយៈរូបថតដែលត្រូវបាន គេចែកចាយពេញបណ្តាញទំនាក់ទំនងសង្គមនេះ បានឲ្យឃើញពីរូបថតកាលពីក្មេងរបស់ Yeo Jin Goo ដែលពោរពេញទៅដោយស្នាមញញឹមយ៉ាងរីករាយស្រស់បំព្រងយ៉ាងគួរឲ្យស្រលាញ់ខ្លាំងមែនទែន ដោយមិនខុសពីមុខមាត់បច្ចុប្បន្នរបស់លោកសូម្បីតែបន្តិច។លើសពីនេះ ក្រោយពីឃើញរូបថតទាំងនេះហើយ ធ្វើឲ្យអ្នកគាំទ្រជាច្រើនលាន់មាត់ មិនសរសើរពីមុខមាត់ស្រស់សង្ហាតាំងពីកំណើតរបស់លោកមិនបាន និងថែមទាំងធ្វើឲ្យមិត្តនារីមួយចំនួន កាន់តែលង់ស្នេហ៍ជាមួយនឹងតារាប្រុសវ័យ ២២ឆ្នាំរូបនេះថែមទៀតផង៕
តារាសម្តែងប្រុស Yeo Jin Goo
តារាសម្តែងប្រុស Yeo Jin Goo
តារាសម្តែងប្រុស Yeo Jin Goo
តារាសម្តែងប្រុស Yeo Jin Goo
តារាសម្តែងប្រុស Yeo Jin Goo
តារាសម្តែងប្រុស Yeo Jin Goo
តារាសម្តែងប្រុស Yeo Jin Goo កាលពីនៅក្មេង