អស់និយាយ! ឆ្កែដ៏ឆ្លាតនេះ ចេះធ្វើពុតជាបាក់ជើង ដើរអូសជើង ដើម្បីឲ្យគ្រប់គ្នាចាប់អារម្មណ៍ អាណិត និងដាក់ចំណីឲ្យវាស៊ី (មានវីដេអូ)

  • ព្រហស្បតិ៍ ២៩ សីហា, ២០១៩ ១៥:៥៧
ថៃ៖ ជាការពិតណាស់ ឆ្កែ ត្រូវបានគេចាត់ទុកថា ជាសត្វចិញ្ចឹមមួយប្រភេទ ដែលមានភាពវៃឆ្លាត និងជាពិសេសនោះ ស្រលាញ់ស្មោះស្ម័គ្រនឹងម្ចាស់ ជាងសត្វណាៗទៅទៀត។ជាក់ស្ដែង កាលពីថ្មីៗនេះ ឆ្កែមួយក្បាលនៅឯប្រទេសថៃ ក៏បាននឹងកំពុងតែធ្វើឲ្យអ្នកលេងបណ្តាញសង្គមជាច្រើន មានការចាប់អារម្មណ៍ ស្រលាញ់ ក៏ដូចជាសរសើរយ៉ាងខ្លាំងដល់វា ជុំវិញនឹងសកម្មភាពដ៏ឆ្លាតវៃ ដែលវាចេះធ្វើពុតជាបាក់ជើង និងដើរអូសជើងយ៉ាងកំសត់តាមដងផ្លូវ។
អា Gae
បើតាមប្រភពបានឲ្យដឹងថា កូនឆ្កែដ៏ឆ្លាតនោះត្រូវបានគេដាក់ឈ្មោះឲ្យវាថា អា Gae រស់នៅក្នុងតំបន់មួយ នាទីក្រុងបាងកក ប្រទេសថៃ។ អា Gae គឺជាឆ្កែដ៏ឆ្លាត និងកំពូល្បិចមួយក្បាល ដែលតែងតែធ្វើឲ្យគ្រប់គ្នាចាញ់បោកវា សឹងតែជឿស៊ុប នៅពេលដែលវាចូលតួសម្ដែងធ្វើជាអូសជើងតាមដងផ្លូវ ប្រៀបបីដូចជាឆ្កែបាក់ជើងដើរមិនរួចយ៉ាងអីចឹង។ ប៉ុន្តែផ្ទុយទៅវិញ តាមការពិតទៅ សកម្មភាពទាំងនោះ គ្រាន់តែជាការបោកស៊ីរបស់វាតែប៉ុណ្ណោះ។ ព្រោះតែឆ្កែកំហូចនេះ សម្ដែងឡើងដោយគ្រាន់តែចង់ឲ្យគេចាប់អារម្មណ៍លើវា ឃើញហើយអាណិត និងដាក់ចំណីឲ្យស៊ីប៉ុណ្ណោះ។
អា Gae
អ្នករស់នៅក្នុងតំបន់នោះម្នាក់ ឈ្មោះ នាង Thaweeporn Chongplapolkul បាននិយាយថា៖
អា Gae
នាង Thaweeporn បានបន្តថា៖
អា Gae
Thaweeporn បានបន្ថែមថា នាងក៏ជាមនុស្សម្នាក់ដែលស្រលាញ់ចូលចិត្តសត្វឆ្កែ ហើយនាងក៏បានចិញ្ចឹមពួកវាជាច្រើនក្បាល និងថែមទាំងជួយសង្គ្រោះដល់សត្វឆ្កែអនាថានៅតាមផ្លូវផងដែរ។ តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?ទស្សនាវីដេអូខាងក្រោម៖