មកស្គាល់តារាថៃស្រីល្បីៗ ដែលកំពុងផ្ទុះការគាំទ្រ ផ្អើលពេញបណ្ដាញសង្គមអ៊ីនស្ដារក្រាមតែម្ដង

ថៃ៖​ ជាការពិត បើនិយាយពីតារាថៃ ភាគច្រើនពួកគេ និយមប្រើប្រាស់ជាមួយ បណ្ដាញសង្គមអ៊ីនស្ដារក្រាមគ្រប់គ្នាតែម្ដង​ ដែលជាមធ្យោបាយងាយស្រួល មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយហ្វេនៗ តាមរយៈការចែករំលែក បង្ហាញពីសកម្មភាព ប្រចាំថ្ងៃជាដើម។ក្នុងនោះដែរ​ មានតារាស្រីល្បីៗ៤រូប ដែលកំពុងផ្ទុះការគាំទ្រយ៉ាងខ្លាំងក្លា​ និងមានអ្នកចុចFollow យ៉ាងច្រើន។ ចង់ជ្រាបច្បាស់ថា មានតារារូបណាខ្លះ ទស្សនាខាងក្រោម៖១៖​ Lisa តារាK-Popស្រី Lisa ទទួលបានការចុចFolow ពីអ្នករាល់គ្នាយ៉ាងច្រើន រហូតដល់ទៅ២៤លាននាក់ដោយសារតែ កេរ្ត៍ឈ្មោះល្បីល្បាញ បូករួមនឹងសមត្ថភាពសិល្បៈ ដ៏ពិសេសសម្បូរបែបទើបមានហ្វេនៗជាច្រើន ចាំតាមដានរាល់សម្មភាព របស់នាងបែបនេះ។
Lisa
២៖ Aum Patchraphaប្រិយមិត្តដែលនិយម តាមដានខ្សែភាគយន្តភាគថៃ ប្រាកដជាបានស្គាល់យ៉ាងច្បាស់ ពីតារាសម្ដែងស្រីចាស់វស្សា Aum​ ជាក់ជាមិនខាន។ Aum បានស្ថិតនៅ ចំណាត់ថ្នាក់លេខ២ បន្ទាប់ពីLisa ដោយមានអ្នកចុចFollow រហូតដល់ទៅ១០លាននាក់ ជាង​ទៀតផង។
Aum
៣៖ Mai Davika បើទោះជា Mai Davika បានប្រលូកក្នុងវិស័យសិល្បៈ រយៈពេល១០ឆ្នាំជាងក៏ដោយ​ តែប្រជាប្រិយភាពរបស់នាង មិនបានថែមថយនោះទេ ថែមទាំងមានអ្នកគាំទ្រជាច្រើន​ បានតាមដានជាមួយជីវិតឯកជនដ៏ហ៊ឺហារ របស់នាងយ៉ាងច្រើន និងមានអ្នកគាំទ្រ៩លាននាក់ មិនចាញ់តារាស្រីAumនោះទេ។ 
Mai Davika
៤៖ Chompoo Arayaអ្នកម្ដាយកូនពីរ Chompoo Araya ដែលគេស្គាល់ថាជា កំពូលFashionប្រចាំប្រទេសថៃ បានទាក់ទាញចំណាប់អារម្មណ៍ពី មហាជនបានមិនចាញ់ តារាស្រីក្រមុំៗប៉ុន្មានទេ ដោយមានហ្វេនៗចុចFollow រហូតដល់ទៅ​ជិត ៩លាននាក់ឯណោះ៕
Chompoo Araya