ជ្រុះមិនឆ្ងាយពីគល់ ទាត់ធ្ងន់ដូចឪពុកចឹង!! កូនប្រុសអេ ភូថង ទាត់បំបាក់ជន្ទល់អ៊ីរ៉ង់ ត្រឹមទឹកទី២(មានវីដេអូ)

  • ព្រហស្បតិ៍ ២៩ សីហា, ២០១៩ ១៦:២២
ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែរ របស់ស្ថានីយ៍ទូរទស្សន៍ CNC កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន កូនប្រុសអតីតអ្នកប្រដាល់ជួរមុខ អេ ភូថង កីឡាករ ម៉ឺន មេឃា បានប្រកួតឈ្នះកីឡាករមកពីប្រទេសអ៊ីរ៉ង់ Farshad Bayat ដោយផ្ដួលឲ្យបោះបង់ការប្រកួតត្រឹមទឹកទី២។
ប្រវត្តិសង្ខេបរបស់កីឡាករទាំងពីរ
ការប្រកួតធ្វើឡើងក្នុងប្រទេសទម្ងន់ ៦០គីឡូក្រាម។ ចាប់ផ្ដើមទឹកទីមួយភ្លាម កីឡាករអ៊ីរ៉ង់បានសម្រុកខ្លាំងៗមកលើ មេឃា ដោយការវាយជង្គង់ និងកែង ប៉ុន្តែត្រូវ មេឃា សងវិញដោយការទាត់ជើងក្រោម។ យ៉ាងណាក៏ដោយ ចូលទឹកទីពីរ មេឃា នៅតែបន្តទាត់ជើងក្រោមដើម្បីបំបាក់ជន្ទល់។ ជាលទ្ធផលនៅពាក់កណ្ដាលទឹកទីពីរ មេឃា បានទាត់ឲ្យអ៊ីរ៉ង់ រាប់ម្ដង មុននឹងបន្តទាត់ឲ្យអ៊ីរ៉ង់បោះបង់ការប្រកួតតែម្ដង៕ចង់ឃើញការប្រកួតនោះថា មេឃា ប្រើជើងទាត់បានល្អយ៉ាងណា សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖