មិនចាំបាច់សាច់សខ្ចីទេ! សម្បុរសស្រអែមៗដូច Hwasa តែងខ្លួនម្តងៗ ស្អាតយកទៅណាមិនអស់!

កូរ៉េខាងត្បូង៖ ដូចដែលបានឃើញជាក់់ស្តែងតារាកូរ៉េទាំងអស់ មិនថាប្រុសឬស្រីនោះទេ ពួកគេតែងតែមានស្បែកសស្រស់ស្អាត ភ្លឺរលោងដូចស្បែកកូនក្មេង ស្ទើរតែគ្រប់គ្នា។ ប៉ុន្តែក្នុងនោះ ចាប់អារម្មណ៍ឃើញថាសមាជិកមួយរូបនៅក្នុងក្រុមចម្រៀងនារី MAMAMOO គឺ Hwasa នាងមានសម្បុរស្រអែម ដែលភាគច្រើនតារាកូរ៉េមិនសូវមានអ្នកសម្បុរបែបនេះទេ។ ម្យ៉ាងវិញទៀត Hwasa ជាតារាចម្រៀងស្រីមួយរូបមានស្ទាយ៍តែងខ្លួនស៊ិចស៊ីបែបលោកខាងលិច ដែលមើលទៅមានភាពខុសប្លែកពីតារាកូរ៉េស្រីដទៃ ដែលនិយមការតុបតែងខ្លួនបែបCute Cute និងសុភាពៗ។ ទោះបីជាមានចំណង់ចំណូលចិត្ត និងស្ទាយ៍លេងខ្លួន​ខុសពីគេក៏ពិតមែន ប៉ុន្តែតារាស្រីវ័យ២៤ឆ្នាំរូបនេះ នៅតែស្រស់ស្អាត និងមានភាពលេចធ្លោតាមលក្ខណៈរបស់ខ្លួន មិនចាញ់តារាស្រីដែលមានស្បែកសខ្ចីឡើយ។ ទៀតសោតរាល់ពេលដែលតែងខ្លួនចូលក្នុងកម្មវិធី ឬពេលឡើងសម្តែងលើឆាកនានា មានតែងអ្នកសរសើរពីរូបសម្រស់របស់នាងមិនដាច់ពីមាត់ ហើយអ្នកខ្លះប្រាថ្នាចង់បានសម្បុរដូចនាងទៀតផងក៏មាន៕ ចង់ជ្រាបច្បាស់ទស្សនារូបភាពខាងក្រោម៖
Hwasa
Hwasa
Hwasa
Hwasa
Hwasa
Hwasa
Hwasa
Hwasa
Hwasa
Hwasa